លោកឧត្តមសេនីយ៍ត្រីហែមវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្លាស់ប្ដូរមុខដំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន…

ខេត្តបាត់ដំបង÷ស្រុកសំពៅលូនរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន។
ពិធីនេះមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង. លោក( ផុន ផែន) ប្រធានក្រុមប្រឹក្សាស្រុក លោក (ហម សំខាន់ ) អភិបាល នៃគណៈអភិបាលស្រុកសំពៅលូន លោក អធិការនគរបាលស្រុក
លោក មេបញ្ជាការ ផ្នែកសឹករងស្រុក លោកនាយប៉ុស្តិ៍ច្រកទ្វារ អន្តរប្រវេសន៍ អន្តរជាតិ ភ្នំដី (គីឡូ 13) លោក( ពុទ្ធ សុខា) ប្រធានការិយាល័យរដ្ឋាករគយ ច្រកទ្វាអន្តរជាតិ ភ្នំដី(គីឡូ 13)

ក្រុមប្រឹក្សាឃុំ មេឃុំ លោកនាយប៉ុស្ដិ៍រដ្ឋាបាល លោក ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ព្រមទាំងមន្រ្ដីរាជការសាលាស្រុក ចូលរួមជាច្រើនរូបទៀត ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីហែមវុទ្ធី  មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាល ផ្ដាំផ្ញើណែនាំ ដល់មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន ដែលទើបទទួលបានការផ្ទេរភារ:កិច្ច តែងតាំងផ្លាស់ប្ដូរមុខតំណែងថ្មី នៅពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារ:កិច្ចរបស់ខ្លួន ស្របតាមការទុកចិត្តរបស់ថ្នាក់លើ ដែលបានផ្តល់ជូននូវតួនាទីមុខងារ នៅពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ ក្នុងការអនុវត្តន៍តួនាទីភារកិច្ច ឲ្យបានខ្ជាប់ខ្ជួនបទបញ្ជារបស់ថ្នាក់លើ និងដាក់បទបញ្ជាក្នុងការបង្ការ ទប់ស្តាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅកន្លែងធ្វើ ការងារអប់រំហ្វឹកហ្វឺន លើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចឹមថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថតាមយៈការខិតខំប្រឹកប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថស្រុកសំពៅលូន មានភាពរឹងមាំ ហើយរ៉ាប់ រ៉ង បានយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបបទល្មើស រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាងអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *