(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿញៀននៃ អធិការរដ្ឋាននគរបាល ស្រុកបវេល សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំបវេលចុះបង្ក្រាបករណី គ្រឿងញៀនមួយកន្លែងនិង ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់កាលពី ព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ ២០១៩វេលាម៉ោង១០ និង០០នាទី នៅចំណុចភូមិ សាំងរាំងឃុំបវេលស្រុក បវេលខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យដែលក្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ ធួនមករាភេទ ប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរទី២ឈ្មោះ ធឿនប៊ុនធាមភេទ ប្រុសអាយុ២៥ឆ្នាំជនជាតិ ខ្មែរអ្នកទាំង២ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើមាន មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ចបានប្រាប់អោយ ដឹងទៀតថាក្រោយពី ឃាត់ខ្លួនជនសង្ស័យខាង លើបានហើយកម្លាំងជំនាញ ឆែកឆេររកឃើញ និងដកហូតបានវត្ថុតាង រួមមានម្សៅក្រាមព៌ណ ស សង្ស័យគ្រឿងញៀន ប្រភេទយ៉ាម៉ាទឹកកក ចំនួន១ថង់ ទម្ងន់៣,៩៤ក្រាម ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ូតូហុងដាឌ្រីមី សេរីឆ្នាំ២០១៨ ពណ៌ខ្មៅចំនួន១គ្រឿង គ្មានស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់រួមទាំង វត្ថុតាងត្រូវបានកម្លាំង ជំនាញនៃអធិការរដ្ឋាន នគរបាលស្រុក បវេលកសាងសុំនុំរឿង បញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់។