(ខេត្តសៀមរាប)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍រវាង រថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទដឹកឈើមួយ គ្រឿងបុកនិងម៉ូតូ បណ្តាលអោយមនុស្ស ២នាក់បានរងរបួស ធ្ងន់និងស្រាលហេតុការណ៍ នេះកើតឡើងកាលពី ព្រឹកថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៩វេលាម៉ង០៨ និង៣០នាទីនៅចំណុច ផ្លូវបំបែកជា៤ស្ថិតក្នុង ភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបាន អោយដឹង ថាករណីគ្រោះថ្នាក់ ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាករីវូ ពណ៌ត្រេអី ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៦.២.៦៨៤១ដឹកឈើ ប្រភេទធ្នង់ បានបើកបុកម៉ូតូ មួយគ្រឿងម៉ាកហុង ដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប១T១៨៥២ បណ្ដាលឲ្យរបួស មនុស្ស២នាក់ របួសធ្ងន់១នាក់ ស្រាល១នាក់ ជនរងគ្រោះ ដែលរបួស ទី១ឈ្មោះ ជឿ ជី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិថ្នល់ត្រង់ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាអ្នកបើបរម៉ូតូ) របួសធ្ងន់ទី ២ឈ្មោះទូច លេន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នករួមដំណើរ ជាមួយម៉ូតូ (របួសស្រាល)។
ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យឯកជន ឈ្មោះស៊ឹង រិទ្ធីរ៉េត ចំណែកម៉ូតូ និងរថយន្ត រួមនឹងឈើ សមត្ថកិច្ចយកទៅ រក្សាទុកកន្លែងអធិការ នគរបាលស្រុក សូទ្រនិគម ដើម្បីចាត់ការតាម ផ្លូវច្បាប់។
សូមបញ្ជាក់ ផងដែរថាតៃកុង រថយន្តដឹកឈើខាងលើ បានរត់គេចខ្លួន បាត់ស្រមោលពីកន្លែង កើតហេតុ បន្សល់ទុក តែរថយន្តនិងឈើ៕