សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ម្នាក់យកកាំភ្លើងកែឆ្នៃបាញបុរសម្នាក់បណ្តាលឲ្យរងរបួស..!!!

កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធស្រុកឱរ៉ាល់ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់បាញ់បុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់កាលពីព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៤ ស្ថិតក្នុងភូមិ ក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ គឹម វីន ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានធ្វើសកម្មភាពយកអាវុធកែច្នៃ(ប៉ាល់ប៉ុក)បាញ់ទៅលើជនរងគ្រោះ ។
ឈ្មោះ ផល ភា ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ត្រូវពោះ ផ្នែកខាងស្ដាំ ជាប់ផ្លែព្រួញ ត្រូវបានសាច់ញ្ញាតិបញ្ជួនទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យ ខេត្តកំពង់ស្ពឺ ។
មូលហេតុ : បណ្ដាលមកពីជនសង្ស័យស្រវឹងស្រា ហើយមានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ ក៏យកអាវុធកៃច្នៃបាញ់តែម្ដង។
ជនសង្ស័យត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថស្រុកឱរ៉ាល់ចាត់ការបន្តតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *