(ភ្នំពេញ)៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅ និងកន្លែងខណៈពេលរថយន្ត ស្ទូចមួយគ្រឿងមួយគ្រឿងបាន ស្ទូចដែកប៉ារ៉ាសអោយ ជាងដែកកំពុងផ្សារ ដាក់កាត់ទទឹងផ្លូវដើម្បី ហាមឃាត់រថយន្តដឹកទំនិញធំៗ ស្រាប់តែបាក់ធ្លាក់ត្រូវក្បាល បណ្តាលអោយស្លាប់នៅ និងកន្លែងតែម្តង ហេតុការណ៍ដ៏ ភ្ញាក់ផ្អើលនេះកើតឡើង កាលពីព្រឹកថ្ងៃទី២ ខែវិច្ចិការឆ្នាំ២០១៩ វេលាម៉ង១០និង២០នាទី នៅចំណុចផ្លូវលេខ២០៩ កែងផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីក ន្លែងកើតហេតុ បានឲ្យដឹងថា ប៉ារ៉ាសនេះមាន សភាពទ្រុតទ្រោម ហើយក៏ត្រូវរថយន្តស្ទួច ស្ទួចដើម្បីជួសជុល ឡើងវិញ ខណៈជាងកំពុងផ្សារដែក ក៏ស្រាប់តែបាក់ធ្លាក់ ស្របពេលជនរងគ្រោះ មានវ័យជាង៦០ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាកToday ពាក់ស្លាកលេខភ្នំពេញ 1DA-2427 បណ្ដាលឲ្យត្រូវចំក្បាលស្លាប់តែម្តង ភ្លាមនោះឃើញ សភាពមិនស្រួល រថយន្តបង្កប្រញាប់ ប្រញាល់ បើកចេញពីកន្លែងកើតហេតុ ទៅបាត់ស្រមោលតែម្តង។
ជុំវិញហេតុការខាងលើ នេះមហាជនសង្ឃឹម ថាសមត្ថកិច្ចនិងស្វែងរក ចាប់រថយន្តបង្ករមកដោះស្រាយទៅតាមផ្លូវច្បាប់ ជូនជនរងគ្រោះមិន បណ្តែតបណ្តោយអោយ ជនសង្ស័យគេចខ្លួន តាមតែអំពើចិត្តបែប នេះឡើយ។
ប្រជាពលរដ្ឋសំណូម ពរសុំអោយសាលា រាជធានីភ្នំពេញធ្វើការណែរ នាំដល់ក្រុមហ៊ុនដែល ម៉ៅការនិងចុះធ្វើការ នៅតាមដងផ្លូវនីមួយៗ គួរតែមានការប្រុង ប្រយ័ត្នអោយបានខ្ពស់ និងដាក់ស្លាក់សញ្ញាហាម ឃាត់ដើម្បីជៀសវាង រថយន្តម៉ូតូឆ្លងកាត់កុំ អោយមានការគ្រោះ ថ្នាក់ដូចករណី ខាងលើឡើយ៕