ប៉ៃលិន៖ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៧:០០ ព្រឹក ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោ (សេង សុគន្ធ )ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី( គិត ធីរ៉ា )ស្នងការ រងផែនការងារនគរបាលសណ្តាប់ធ្នាប់(ស្តីទី) បានដឹកនាំកម្លាំងមន្ត្រីនគរបាលក្រោមឱវាទ ចុះផ្សព្វផ្សាយអប់រំច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សនៅអនុវិទ្យាល័យ ហ៊ុន សែន ភ្នំកុយ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងមានការចូលរួមពី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន អភិបាល រង ស្រុកសាលាក្រៅ ប៉ុស្ដិ៍នគរបាលរដ្ឋបាល កម្លាំងនគរបាលនៃអធិការស្រុកសាលាក្រៅ និងលោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សផងដែរ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី (គិត ធីរ៉ា )បានពន្យល់ណែនាំដល់សិស្សានុសិស្សអោយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងបានលើកជាកម្រងសំណួរចម្លើយអំពីផលប៉ះពាល់ ក៏ដូចជាវិធានការការពារ ដើម្បីកុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងផងដែរ អរគុណសន្តិភាព។