ផ្ទុះអាវុធអនា ធិបតេយ្យចំនួន ៣គ្រាប់បង្ករអោយ មានការភ្ញាក់ផ្អើលទាំង ព្រឹកក្នុងស្រុសំពៅលូន ស្របពេលដែលកម្លាំង សមត្ថកិច្ច ចេញការពារសន្តិសុខ ជូនប្រជាពលរដ្ឋតាម ខ្សែបន្ទាត់ព្រំដែន

(ខេត្តបាត់ដំបង)៖ ករណីផ្ទុះអាវុធចំនួន៣គ្រាប់ បបង្ករអោយមានការភ្ញាក់ ផ្អើលទាំងព្រឹកស្របពេល កម្លាំងចម្រុះចុះ ពង្រាយតាមបន្ទាត់ ព្រំដែនដើម្បីការពារ សន្តិសុខជូនប្រជាពល រដ្ឋហេតុការផ្ទុះអាវុធ នេះកើតឡើងកាល ពីព្រឹកថ្ងៃទី០២ខែវិច្ចិការឆ្នាំ ២០១៩វេលាម៉ោង០៩និង ៣០នាទីនៅចំណុចក្បែរ ជើងភ្នំតាស្តាជាប់និង ផ្លូវជាតិទៅស្រុកំរៀង ស្ថិតក្នុងភូមិតាស្តា ឃុំតាស្តាស្រុកសំពៅលូន​ ខេត្តបាត់ដំបង។

ក្រោយពីកើតហេតុភ្លាមៗ គេឃើញមានកំលាំងចម្រុះ បានចុះមកដល់កន្លែងកើត ហេតុរួមមានកម្លាំង នគរបាលស្រុក កម្លាំងយោធាសឹករង កម្លាំងកងរាជអាវុធហត្ថ ព្រមទាំង កម្លាំងដទៃទៀត ដែលកំពុងឈរជើង នៅតាមខ្សែបន្ទប់ព្រំដែន និងបានធ្វើការត្រួតពិនិត្យជុំ វិញកន្លែងកើតហេតុ។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថាករណី ផ្ទុះអាវុធខាងលើនេះ បង្ករឡើងដោយបុគ្គលម្នាក់ដែលអះ អាងថាខ្លួនជាកងអង្គរក្ស មានឋានៈធំតែមិនទាន់ដឹង ច្បាស់ថានៅប្រចាំការនៅទី ណាពិតប្រាកដនោះទេ។

យោងតាមប្រភពខាងលើ បានអោយដឹងបន្តរទៀត ថានៅព្រឹកមុនពេល កើតហេតុគេឃើញបុរស រូបនេះ(ប្តី)បានបើក រថយន្តដឹកប្រពន្ធ ចូលទៅផ្សារថៃក្នុង ទឹកដីថៃដោយបើក រថយន្តម៉ាកបាឡែនពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2F-3537ប៉ុន្តែ ក្រោយពេលវិលត្រឡប់ មកផ្ទះវិញស្រាប់តែឮ មាត់ឈ្លោះ ប្រកែកគ្នាម្តងទៀត ភ្លាមនោះស្រប់តែ បុរសជាប្តី បានយក កាំភ្លើង វែង ខ្លីបាញ់ទៅលើចំនួន ៣ គ្រាប់ រួចក៏បានបើក រថយន្តគេចខ្លួនបាត់តែម្តង ។

បើយោងតាមស្ត្រីជា ប្រពន្ធបានប្រាប់សមត្ថកិច្ច ថាប្តីរបស់ខ្លួនឈ្មោះ គីវុត្ថាតែមិនដឹងថាលោកប្តី របស់ខ្លួនធ្វើអង្គរក្ស លោកណានោះទេហើយប្តី របស់ខ្លួនបានកើតជម្លោះ ជាមួយខ្លួនជាប្រពន្ធតាំង ពីក្បាលល្ងាចនាថ្ងៃទី ០១ខែវិច្ចិការឆ្នាំ ២០១៩មកម្លេះ។

ក្រោយពេលសមត្ថកិច្ច ចម្រុះបានចុះទៅធ្វើ ការត្រួតពិនិត្យ និងឆែកឆេរបានរក ឃើញកាំភ្លើងខ្លី បាញ់គ្រាប់កង់ ចំនួនមួយដើមប្រភេទ កាំភ្លើងខ្យល់ ផលិតនៅប្រទេសថៃ និងសំបកកាទុស្ត AK ចំនួន ២ គ្រាប់ព្រមទាំង សំបកកាទុស្ត ឡុក ចំនួន១គ្រាប់ផងដែរ។

បច្ចុប្បន្នសមត្ថកិច្ច ជំនាញអធិការស្រុក សំពៅ​លូនកំពុងនាំ ខ្លួនស្ត្រីជាប្រពន្ធ ទៅសាកសួរ បន្តទៀតជុំវិញការផ្ទុះ អាវុធខាងលើនេះ។

ជុំវិញឈានដល់ការ ផ្ទុះអាវុធខាងលើនេះ សមត្ថកិច្ចស្រុកសំពៅលូន នៅមិនទាន់បញ្ជាក់ពី មូលហេតុអោយភ្ងាក់ងារ យកព័ត៌មានយើង ដឹងនៅឡើយទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *