អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង អំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានផ្តល់ជូនកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ ដែលឈរជើងការពារ ទប់ស្កាត់ បង្ក្រាប ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិន ..!!!

(ប៉ៃលិន) ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ បានអញ្ជើញដឹកនាំនាយទាហាន សំណេះសំណាល សួរសុខទុក្ខ និងនាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង អំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមមាន ៖  អាវភ្លៀង ចំនួន ២០០អាវ ទឹកសុទ្ធ ២៥០យួរ ទឹកក្រូច ៣០កេស ទឹកត្រី ១៥យួរ ទឹកស៊ីអ៊ីវ ១៥យួរ ត្រីខ ៣កេសធំ ប៊ីចេង ២៥កញ្ចប់ មី ១១កេស ពងទា ៤៥០គ្រាប់ ប្រេងកូឡា ១០ដប សាច់ជ្រូក ៩០គ.ក្រ សាច់គោ ១០គ.ក្រ  ម៉ាស៊ីនភ្លើង ០៣គ្រឿង អាគុយស្ងួត ០៤គ្រឿង វិទ្យុទាក់ទងខេមវូត ០៣គ្រឿង វិទ្យុទាក់ទងកាន់ដៃ ០៥គ្រឿង សូឡា ០៣គ្រឿង ពិល ១០គ្រឿង និង សាំង ១០០លីត្រ ឧបត្ថម្ភដល់កម្លាំងកងពលដែលបានសហការល្បាត រុករក ការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសទន្រ្ទានដីព្រៃធម្មជាតិ ក្នុងភូមិសាស្ត្រទិសទី៣ យោធភូមិភាគទី៥ ( ប៉ៃលិន ) តាមគោលដៅនីមួយៗ។

ឧត្តមសេនីយ៍ត្រី កែវ សេងលន ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងពលតូចថ្មើរជើងលេខ៥៣ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេច តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជារៀងរាល់ឆ្នាំ និងគ្រប់កាលៈទេសៈ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *