ជនសង្ស័យ២នាក់ រួមទាំងគ្រឿងញៀន ត្រូវបានកម្លាំងនគរបាល ក្រុងបាត់ដំបងឃាត់ ខ្លួនពីបទចែក ចាយសារធាតុញៀន ដោយខុសច្បាប់

(ខេត្តបាត់ដំបង)៖ កម្លាំងប្រឆាំបទល្មើស គ្រឿងញៀននៃអធិការ រដ្ឋាននគរបាលក្រុង បាត់ដំបងសហការជា មួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់វត្តគរ បានចុះបង្ក្រាបករណីជួញដូរ គ្រឿងញៀនមួយ កន្លែងនិងឃាត់ ខ្លួនជនសង្ស័យបាន ចំនួន២នាក់កាល ពីរសៀលថ្ងៃទី០១ ខែវិច្ចិការឆ្នាំ២០១៩ វេលាម៉ោង១៤និង ៣០នាទីនៅចំណុច ក្រុមទី២២ស្ថិតក្នុង ភូមិច្រាបក្រសាំង សង្កាត់វត្តគរក្រុងបាត់ ដំបងខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យដែលកម្លាំង ជំនាញខាត់ខ្លួនបាន ទី១ឈ្មោះកុយ ហេងលី ហៅ ហេង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំ កន្លែងកើតហេតុខាងលើ (ម្ចាស់ថ្នាំញៀន)ទី២ឈ្មោះ កេន អក្ខរា ហៅ មករា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ សាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង (ជាបក្សពួក) ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ បានភ្លាមៗ កម្លាំងជំនាញដកហូតបាន វត្ថុតាងរួមមានម្សៅក្រាម ពណ៌សសង្ស័យថ្នាំ ញៀនប្រភេទ យ៉ាម៉ាទឹកកក (Ice) ចំនួន ០៣ថង់ ទូរស័ព្ទដៃ ចំនួន ០១គ្រឿង និងកាបូបសំរាប់ ដាក់លុយចំនួន ០១ ។

សមត្ថកិច្ចបានអោយ ដឹងទៀតថាដោយ មានការ អនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបាត់ដំបង កំលាំងជំនាញនៃអធិការ រដ្ឋាននគរបាលក្រុង បាត់ដំបងក៏ បាន សហការជាមួយកំលាំង ប៉ុស្តិ៍រដ្ឋបាលវត្តគរ បន្តធ្វើការឆែកឆេ ដល់លំនៅដ្ឋានរបស់ជន សង្ស័យខាងលើ រកឃើញវត្ថុតាង បន្ថែមទៀតរួមមាន ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនប្រភេទ យ៉ាម៉ាទឹកកក ចំនួន ០៤ថង់កូនជញ្ជីងសំរាប់ ថ្លឹងថ្នាំញៀនលក់ ចំនួន ០១និងថង់ប្លាស្ទិកសំរាប់ រំលែកច្រកថ្នាំញៀនលក់ ​ព្រមទាំងសំភារៈ សំរាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួនសរុបរួម ថ្នាំញៀនប្រភេទ យ៉ាម៉ាទឹកកកមាន ចំនួន ០៧ថង់ ទម្ងន់ ២២០,៥៩ក្រាម ទាំងសំបក ។

បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថុតាងត្រូវបាន កម្លាំងជំនាញនៃអធិការ រដ្ឋាននគរបាលក្រុង បាត់ដំបងក្រោយ ពីសាកសួរនិង កសាងសុំនុំរឿងបញ្ជូន ទៅកាន់ស្នងការ រដ្ឋាននគរបាលខេត្តបាត់ ដំបងដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *