គ្រូមន្តអាគម យកកាំភ្លើងបាញ់ខ្លួនឯងមិនធ្លុះ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំនៅប៉ុស្តិ៍

ភ្នំពេញ៖ នៅពេលថ្មីៗនេះមាន ការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម  ពាក់ព័ន្ធសកម្មភាពប្រើប្រាស់ អាវុធដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ ដោយសារចង់បញ្ជាក់អំពីក្បួនវេទមន្តខ្លាំងក្លា បង្ហាញដល់អ្នកដទៃមើលថាខ្លួនពូកែ។

 

តាមរយៈវីដេអូឃ្លីបមួយដែលបានលេចធ្លាយថ្មីៗនេះ គេសង្កេតឃើញថា ​មានការថត ពីកម្មភាព បុរសម្នាក់ បានយកកាំភ្លើងមកបាញ់ខ្លួនឯង ក្នុងកម្មវិធីមួយ ដោយមានការចូលរួមទស្សនាពីសំណាក់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅទីនោះផងដែរ។ ដោយបុរសម្នាក់នោះបានដកកាំភ្លើងចេញពីចង្កេះ រួចបានធ្វើសកម្មភាពបាញ់់ខ្លួនឯងជាច្រើនគ្រាប់ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមិនបង្កឱ្យមានរបួសស្នាមឡើយទៅគ្រូមន្តអាគមនោះឡើយ ធ្វើឱ្យមហាជនស៊ែរវីដេអូនេះតៗគ្នាពីម្នាក់ទៅម្នាក់នៅលើបណ្តាញសង្គមយ៉ាងព្រោងព្រាត។

ជុំវិញវីដេអូ​បែកធ្លាយខាងលើនេះ ក៏មានមហាជនមួយចំនួនមានចម្ងល់ថា ត្រឹមជាគ្រូព្យាបាលជំងឺបែបបុរាណខ្មែរសោះ ហេតុអ្វីមានសិទ្ធិប្រើប្រាស់កាំភ្លើងបាញ់បោះសេរីនៅចំពោះមុខសមត្ថកិច្ចបែបនេះ? តើកាំភ្លើងនោះពិត ឬក្លែងក្លាយ ហើយជារបស់គ្រូផ្ទាល់ ឬរបស់នេណា។

បន្ទាប់បានពីឃើញការផ្សព្វផ្សាយពត៌មាននេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និងកោះហៅគ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះ គ្រូអង្កាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញការប្រើប្រាស់អាវុធ ដើម្បីរងចាំសុំគោលការណ៍អនុវត្តបន្តពីឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ជាមួយគ្នានោះបើតាមសមត្ថកិច្ចសួរនាំគឺគាត់សារភាពថា រូបភាពខាងលើនេះគឺបានបង្ហោះកាលពីខែមេសា ឆ្នាំ២០២២ មកម្លេះ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *