មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូចលេខ៥៣៣ និងបើកវគ្គហ្វឹកហ្វឺននៅនឹងកន្លែង ដល់នាយទាហាន នាយទាហានរង និងពល ទាហាន ចំណុះ កងពលតូចថ្មើរជើងលេខ៥៣

បាត់ដំបង៖ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក.( ឯក សំអូន )មេបញ្ជាការរង កងទ័ពជើងគោក ជា មេបញ្ជាការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥៣៣ និងបើកវគ្គ ហ្វឹកហ្វឺននៅនឹងកន្លែង ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចថ្មើរជើងលេខ៥៣ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣។

តាមរបាយការណ៍ វគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូច លេខ.៥៣៣ មានសិក្ខាកាម ចំនួន ៨០នាក់. រយៈពេលហ្វឹកហ្វឺនរួម ចំនួន ៩១ថ្ងៃ និង វគ្គហ្វឹកហ្វឺននៅនឹង កន្លែង ដល់ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចថ្មើរជើងលេខ៥៣ មានសិក្ខាកាម ចំនួន ៣២០នាក់ រយៈពេលហ្វឹកហ្វឺនរួម ចំនួន ៩៦ថ្ងៃ។

មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើ ឯកឧត្តមឧត្តមសេនីយ៍ឯក ( ឯក សំអូន)  បានធ្វើការផ្តាំផ្ញើដល់យោធាចារ្យ ត្រូវប្រឹងប្រែងយកបទពិសោធន៍ល្អៗបង្ហាត់បង្រៀនសិស្សឱ្យងាយយល់ ឆាប់ចេះ ធានា បាន គុណភាពហ្វឹកហ្វឺន ត្រូវធានាបានល្អ ការស្នាក់នៅ  ធានាការហូបចុកឆ្ងាញ់ ដើម្បីសុខភាពយោធិនហ្វឹកហ្វឺន។

កម្មសិក្សាការីត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់គ្រូ ទទួលលទ្ធផលល្អពេលបញ្ចប់វគ្គ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក (ឯក សំអូន) បានបន្តថា នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវចៀសឆ្ងាយគ្រឿងញៀន មិនត្រូវមានក្នុងអង្គភាព  បើមានយោធិនណាប្រព្រឹត្តគ្រឿងញៀន ត្រូវបណ្តេញចេញពីជួរកងទ័ព។  ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីអាយុជីវិតយើងទាំងអស់គ្នា និងចូលរួមសហការគ្នា មានសាមគ្គីឯកភាពផ្ទៃក្នុង រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ត្រៀមកម្លាំងអន្តរាគមន៍ជាប្រចាំដើម្បីត្រៀមយថាហេតុសង្រ្គោះប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក( ឯក សំអូន )មេបញ្ជាការ យុទ្ធភូមិភាគទី ៥ ក៏បានប្រកាសបើកវគ្គហ្វឹកហ្វឺនចាប់ពីថ្ងៃនេះ និងបានឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០រៀល ដល់វគ្គហ្វឹកហ្វឺនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *