ល្បែងស៊ីសងជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ នៅក្រុងសៀមរាបកំពុងរីកដូចផ្សិតយ៉ាងអាណាធិបតេយ្យ សមត្ថកិច្ច ហាក់មើលរំលង មិនទាន់ឃើញបង្ក្រាប..!!?

ខេត្តសៀមរាប ៖ ប្រភពព័ត៌មានច្បាស់ការ ពីប្រជាពលរដ្ឋនៅ ក្រុងសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះគេ សង្កត់ឃើញ មានល្បែងជល់មាន់ កំពុងរីកដុះដាលដូចផ្សិតយ៉ាងអាណាធិបតេយ្យ។

ជាក់ស្ដែងទីតាំងជល់មាន់តាមកញ្ចក់ទូរទស្សន៍ជាច្រើនកន្លែង ដែលមានទីតាំង។ ១.ស្ថិតនៅសង្កាត់ គោកចក ចំនួន៥កន្លែង
២.សង្កាត់ស្លក្រាមចំនួន ៣កន្លែង
៣.សង្កាត់គោកធ្លក ឃុំសណ្ដែក ស្រុកប្រាសាទបាង១កន្លែង
៤.ភូមិតាវៀនសង្កាត់សាលាកម្រើកចំនួន២កន្លែង នៅក្នុងក្រុងសៀមរាប។
នៅ មានរាប់សិបកន្លែងទៀត បើតាមប្រភពពីប្រជាពលរដ្ឋ បាន ប្រាប់អង្គភាព គេហទំព័រប្រម៉៉ាញ់ ជាយដែន ធីវី យើង ឱ្យដឹងថា កំពុងបើក ដំណើរការយ៉ាងរលូន ជា ចំហដោយមិនមានកម្លាំងសមត្ថកិច្ចនគរបាលចុះបង្ក្រាបសោះឡើយ។

ប្រភពបានឲ្យដឹងទៀតថា ភាពព្រងើយកន្តើយធ្វើ មិនដឹង មិនឮ បិទភ្នែកបិទត្រចៀក របស់អាជ្ញាធរមានសមត្ថកិច្ច ក្រុងសៀមរាប ជាពិសេសកម្លាំងនគរបាលក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក ( ដា ចំរើន)ជា អធិការ ធ្វើឲ្យពលរដ្ឋមូលដ្ឋានមានមន្ទិលសង្ស័យថា ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងជល់មាន់តាមអនឡាញនេះហើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបន្តឲ្យដឹងថា  រាល់ថ្ងៃ គេឃើញមានអ្នកចូលលេងមាន់អនឡាញយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ។

អ្នកទៅជល់មាន់នៅទីតាំងខាងលើហាក់ដូចជាដឹងថា មានសុវត្ថិភាពទើបកេណ្ឌបក្សពួក គ្នី គ្នា ទៅលេងយ៉ាងអនាធិបតេយ្យ។

ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់ នៅគ្រាដែលល្បែង ស៊ីសងមាន់ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស ត្រូវបានបិទ តែទីតាំងអស់ហើយ ហេតុអ្វីនៅតែក្នុងក្រុងសៀមរាបតែប៉ុណ្ណោះ ដែលអាចបើកដំណើរការបានដោយរលូន ។
បប្រជាពលរដ្ឋក្នុងមូលដ្ឋានចេះតែមានមន្ទិលសង្ស័យថា ប្រហែលជាសមត្ថកិច្ចត្រូវ រូវជាមួយម្ចាស់ទីតាំងទេដឹងបានជាដំណើរការល្អយ៉ាងនេះ?  ប្រជាពលរដ្ឋខ្លះនិយាយថា ប្រហែលជា ម្ចាស់ទីតាំងមានបារមី ឬ វត្ថុសាកសិទ្ធជួយបិទបាំង ឬមានជុំក្រឡង់ ហើយមើលទៅ ទើបសមត្ថកិច្ចអធិការក្រុងសៀមរាប មើលមិនឃើញ។

ករណីទៅតាំងមាន់ជល់អនឡាញខាងលើនេះសង្ស័យតែលោកវរសេនីយ៍ឯក (ដា ចំ រើន) អធិការក្រុងសៀមរាប មានលាភសក្ការៈ សើមមាត់សើមករ ជាមួយម្ចាស់ទីតាំងនោះហើយទើបបានជាបណ្ដោយឲ្យដំណើរការ ប្រព្រឹត្តទៅដោយសុវត្ថិភាព។

ប្រជាពលរដ្ឋនិយាយថា បញ្ហា អសកម្មនៅក្នុងមូលដ្ឋានដោយសារតែ សមត្ថកិច្ចរបស់លោកអធិការក្រុងសៀមរាប ផ្តេកផ្ដួលជាមួយពួកម្ចាស់ទីតាំងល្បែងទាំងអស់នឹងហើយទើបមិនបង្ក្រាប។

ជាពិសេសទីតាំងល្បែងនៅក្នុងភូមិសាស្ត្រខាងលើនេះ។ តើលោកអធិការ បង្ក្រាបទីតាំងខាងលើនេះដែរឬទេ ដើម្បីជៀសវាង រងការរិះគន់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន  ថាមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ទើបល្បែងស៊ីសងទាំងនោះអាចធ្វើព្យុះធ្វើភ្លៀងយ៉ាងអាណាធិបតេយ្យបែបនេះ?

ប្រជាពលរដ្ឋសង្ឃឹមថា លោកឧត្តមសេនីយ៍ទោ(ហួតសុធី)ស្នងការនៃស្នងការដ្ឋានខេត្តសៀមរាប នឹងយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញ ចុះពិនិត្យស្រាវជ្រាវទីតាំងខាងលើនេះផងទាន។ ដើម្បីយកមកអនុវត្តច្បាប់និងបង្ក្រាបទីតាំងមាន់ជល់អនឡាញ ស្ថិតនៅចំណុចខាងលើ ដើម្បី គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕

អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន ធីវី យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ ក្នុងន័យស្ថាបនាតែប៉ុណ្ណោះនិងផ្ដល់ព័ត៌មានជូនថ្នាក់ដឹកនាំ ដើម្បីឲ្យសមត្ថកិច្ចពាក់ព័ន្ធបើកការស៊ើបអង្កេតនិងស្រាវជ្រាវបន្ត។ សូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោង ធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *