កម្លាំងនគរបាលស្រុកសំពៅលូនឃាត់ជនសង្ស័យជនជាតិវៀតណាម០៣នាក់និងជនជាតិខ្មែរ០១នាក់អំពីបទចូលរួមសមាគមជនទុច្ចរិត..!!?

បាត់ដំបង÷កម្លាំងនជំនាញ គរបាលនៃអធិការដ្ឋានស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ នៅចំណុចលើដងផ្លូវស្ថិតនៅក្នុងភូមិចំការល្ហុង ឃុំតាស្ដារ
ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១៣:១០នាទី ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ់ឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ក្នុងនោះមានខ្មែរ០១ផងដែរ ពីបទចូលរួម សមាគមន៍នៃជនទុច្ចរិត បទបន្លំឯកសារសាធារណៈ និងបទរំលោភលើទំនកចិត្ត ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម។

១. ឈ្មោះ( វៀន វីនឌីន)( ហៅវីន )ភេទប្រុសអាយុ ២២ ឆ្នាំ ជនជាតិវៀតណាម។

២. ឈ្មោះ (ចាងវុាំង ឌុង )(ហៅតុង)ភេទប្រុសអាយុ ២៧ឆ្នាំ ជនជាតិវៀតណាម។

៣.ឈ្មោះ(សុធី ម៉ាណែត )ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ។

៤.ឈ្មោះ(ញឹម តាំ)(ហៅតុង)អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម។
អ្នកទាំង០៤អ្នកមានមុខរបរមិនពិតប្រាកដមានទីលំនៅបណ្ដោះអាសន្ននៅទីក្រុងភ្នំពេញ។
ជនសង្ស័យទាំង០៤អ្នកខាងលើដែលដែលសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនគឺដោយទទួលបានពត័មានពីប្រជាពល រដ្ឋ ឈ្មោះ ឈុន ម៉េងឈាង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាស្ដា ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ដកហូតវត្ថុតាងរួមមាន: ទួរស័ព្ទដៃចំនួន០៣គ្រឿង កាតគ្រីរថយន្តចំនួន០៣សន្លឹក ក្រដាសឈាកចំនួន០២សន្លឹក បណ្ណ័បង់ពន្ធរថយន្តចំនួន០២សន្លឹក រថយន្តម៉ាក TOYOTA PRIUS ស៑េរីឆ្នាំ២០១០ពណ៍ទឹកមាស ស្លាកលេខ កណ្តាល ២C-១២២៨ចំនួន០១គ្រឿង។
បច្ចុប្បន្ន÷ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង កម្លាំងជំនាញនៃអធិការនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *