ក្មេងទំនើង២ក្រុមបើកឆាកប្រយុទ្ធគ្នា ត្រូវបានកម្លាំងមូលដ្ឋានកងរាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ បានខ្លួនចំនួន ៨ នាក់..!!?

ខេត្តបន្ទាយមានជ័យ÷ក្មេងទំនើង២ ក្រុមបើកឆាកប្រយុទ្ធគ្នាត្រូវបានកម្លាំងមូលដ្ឋានកងរាជអវុធហត្ថ ក្រុងប៉ោយប៉ែតធ្វើការបង្ក្រាបបាន។
ក្រុមទីមួយមានមាន ឈ្មោះ ក្រុមTB តាប៊ន នៅក្នុងក្រុងប៉ោយប៉ែត​ បាន បើកការប្រយុទ្ធគ្នា យ៉ាងសាហាវ
ជាមួយ ក្រុមពីទៀតមាន ឈ្មោះOMB អូរអំបិល ក្រុងសិរីសោភ័ណ ត្រូវបានកំលាំងអាវុធហត្ថឃាត់ខ្លួនបាន៨នាក់ ។

ការប្រយុទ្ធគ្នាទាំង២ក្រុមនេះ នៅវេលាម៉ោង៥រសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​
លោកវរសេនីយ៍ត្រី( នួន នីណារ៉ូ )មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាមុនកេីតហេតុនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៍មានពីក្រុមសង្គ្រោះបន្ទាន់ក្រុងប៉ោយប៉ែតថា មានករណីក្រុមក្មេងទំនើង២ក្រុមបាន ដេញវាយកាប់ចាក់គ្នានៅចំណុចក្បែរមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រោយពីទទួលព័ត៍មាន ហើយ លោក បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនក្មេងទំនេីងបាន២នាក់រួមទាំងវត្ថុតាងមួយចំនួនយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី( នួន នីណារ៉ូ )បានបញ្ជាក់ឲ្យដឹងបន្តទៀតថា

ក្មេងទំនើងទាំង២នាក់បាននិយាយថាពួកគេនិងបក្ខពួកជាច្រើនាក់ គឺជាក្រុមTB តាប៊ន នៅក្នុងក្រុងប៉ោយប៉ែត​ មានជម្លោះជាមួយក្រុមOMB អូរអំបិល ក្រុងសិរីសោភ័ណ ដោយ
បានចំលើយហើយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់បានក្មេងទំនើងបានចំនួន៦នាក់បន្ថែមទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមានចំនួន៣នាក់ អវិជ្ជមានចំនួន៥នាក់។

ក្មេងទំនេីង​ទាំង៨នាក់ ១.ឈ្មោះធី ចាន់ទី ភេទប្រុស ២៤ឆ្នាំ​
២.ឈ្មោះ​ អ៊ីម ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ ៣.ឈ្មោះ​ ព្រែក វ៉ែន ភេទប្រុស អាយុ២០ឆ្នាំ ៤.ឈ្មោះភាព សុភី ភេទប្រុស អាយុ១៦ឆ្នាំ ៥.ឈ្មោះ​ នឿត មិនា(យ៉ា) ភេទប្រុស អាយុ១៧ឆ្នាំ
៦.ឈ្មោះ​ លៀង សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ
៧.ឈ្មោះ​ ណាក់ ណាង ភេទប្រុស អាយុ១៦ឆ្នាំ
៨.ឈ្មោះ​ ផេង ម៉េងលី ភេទប្រុស អាយុ២៤ឆ្នាំ ទាំង៨នាក់
រស់នៅ ក្រុងប៉ោយប៉ែត ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន​ ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1W-9101 ចំនួន១គ្រឿង ២.កាំបិតកែច្នៃ ប្រវែង៥៨សង់ទីម៉ែត្រ ចំនួន១ដើម ៣.ដំបងឈើ ប្រវែង៩៧សង់ទីម៉ែត្រ ចំនួន១ដើម។
គួរបញ្ជាក់ផងថាក្រុមTB តាប៊នដែលបង្ក្រាបបាន​ ពួកគេបានចងជាគ្រុប និងទំនាក់ទំនងគ្នាតាមប្រព័ន្ធMessenger ហើយច្រើនប្រមូលផ្តុំ និងណាត់ជួបគ្នា នៅម្ដុំបូរីសានហូរ ក្រុមនេះច្រើនមានគូរជម្លោះជាមួយក្រុមOMB អូរអំបិល ក្រុងសិរីសោភ័ណ និងក្រុមJKH ជើងកន្ត្រៃហោះ ក្រុងប៉ោយប៉ែតជាញឹកញាប់។
លោកវរសេនីយ៍ត្រី (នួន នីណារ៉ូ )បានបញ្ជាក់ឲ្យដឹងបន្តទៀតថា
តាមចម្លេីយ​ក្មេងទំនេីងទាំងអស់​បានឆ្លើយសារ​ភាពថា​ ពួកខ្លួនពិតជាបានប្រមូលផ្តុំគ្នីគ្នាផឹកស៊ីជាក្រុម និងបានប្រមូលបក្ខពួកមានទាំងដំបង និងកាំបិតដេញកាប់ទៅក្រុមOMB ពិតប្រាកដមែន កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក (ម៉ែន ភិរម្យ )មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី( បោន ប៊ិន) មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក( កើត វណ្ណារ៉េត) ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក្មេងទំនេីងទាំង៨នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅ ទី២៩​ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *