លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកីឡាករ​បាល់ទាត់មហាជនខេត្ត​ ប្រកួតលក្ខណៈមិត្តភាព​ ផ្លាស់ប្ដូរ​បទពិសោធន៍​ ជាមួយក្រុមកីឡា​ បាលទាត់​ វិសាខា

​បន្ទាយមានជ័យ​៖ នៅល្ងាចថ្ងៃសុក្រ​ ទី២៨​ ខែមិថុនា​ ឆ្នាំ​២០២៤ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត​ បានដឹកនាំកីឡាករ​បាល់ទាត់មហាជនខេត្ត​ ប្រកួតលក្ខណៈមិត្តភាព​ ផ្លាស់ប្ដូរ​បទពិសោធន៍​ ជាមួយក្រុមកីឡា​ បាលទាត់​ វិសាខា​ មកពីរាជធានីភ្នំពេញ​ ដេីម្បីមនុស្សធម៌ជួយដល់កុមារកម្ពុជា។

ការ​ប្រកួតនេះធ្វេីឡេីនៅតារាងវាលស្មៅធម្មជាតិ​ ក្នុងវិទ្យាល័យ​ ហ៊ុន​ សែន​ ខ្លាកូន​ ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។

ឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ និងឯកឧត្តម​ កើត​ វណ្ណារ៉េត​ រួមនិងក្រុមកីឡាមហាជនខេត្តបន្ទាយមានជ័យ​ ក៏បានរៃអង្គាសថវិកាបានចំនួន១០លានរៀល​ ប្រគល់ជូនដល់ក្រុមកីឡាវិសាខា​ ដើម្បីជួយដល់កុមារផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *