ឯកឧត្តម អ៊ំុ រា ត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះបង្រ្កាបទីតាំងកែឆ្នៃផលិតទឹកស្លឹកក្ទម្ព (ថៃហៅថា -ក្រៈថម់/ថំ) ចំនួន ៣ទីតាំង នៅក្រុងប៉ោយប៉ែតរឹមអូសបានទឹកកែច្នៃរួច និងសម្ភារផលិតមួយចំនួន..!!?

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ំុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះបង្ក្រាប ជាទ្រង់ទ្រាយធំ បង្រ្កាប និងណែនាំ ទីតាំងផលិតទឹកស្លឹកក្ទម្ព (ថៃហៅថា กระท่อม-ក្រៈថម់/ថំ) នៅក្រុងប៉ោយប៉ែត រឹមអូសបានស្លឹកក្ទម្ព  និងសម្ភារផលិតមួយចំនួន នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ។

ប្រតិបត្រការណ៍ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាល រង ខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងមន្ត្រីនគរបាលខេត្ត-ក្រុង ចុះពិនិត្យ ធ្វើការហាមឃាត់ដល់ម្ចាស់ទីតាំងផលិតចំនួន៣កន្លែងដូចខាងក្រោម៖

ទីតាំងទី១ នៅចំណុចបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត

ទីតាំងទី២ នៅ ភូមិព្រៃព្រេច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែ

ទីតាំងទី៣ នៅ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

ដោយឡែកអ្នកពាក់ព័ន្ធ រង់ចាំការសម្រេចពេលអនុវត្តរួច ។

គួបញ្ជាក់ផងដែ ដើមក្ទម្ព (ថៃហៅថា กระท่อม-ក្រៈថម់/ថំ) ជារុក្ខជាតិ ដែលមានសារជាតិញៀន ដូចអាភៀនកញ្ឆាដែរ ខ្មែរ ថៃ លាវ ម៉ាឡេស៊ី ។ល។ ច្រើនប្រើផ្សំជាឱសថបុរាណបំបាត់ការឈឺចាប់ផ្សេងៗ ជក់ និង ស៊ីជាដើម នៅសហរដ្ឋ មានការបង្កើតច្បាប់ ទប់ស្កាត់ មិនអោយមានការនាំ ថ្នាំបុរាណផ្សំពីស្លឹកក្ទម្ព ចូលក្នុងប្រទេស ដើម្បីបញ្ចៀសការញៀនថ្នាំនេះ។

ស្លឹកក្ទម្ព មានរសជាតិចត់ ៗ ស្រដៀងត្រួយត្របែកដែរ ប៉ុន្តែខ្សោយជាងត្រួយត្របែក និងមានជាតិជាប់នៅអណ្ដាត និងមាត់ ដែលស្រដៀងនឹងរសជាតិម្នាស់ ក្រោយពីទំពាស៊ីហើយ។
នៅថៃ គេថា វាជួយឲ្យកម្លាំង ពេលធ្វើការងារ និងមិនឲ្យងងុយដេកពេលបើកបររថយន្ត ដោយផ្សំជាមួយ M 150 និង Lipo ជាដើម។
បើតាមសេចក្តីរាយការណ៍មួយបានបញ្ជាក់ថា ដើមក្ទម្ព (សៀមហៅថា กระท่อม-ក្រៈថម់/ថំ) ត្រូវបានឈ្មួញថៃ កុម្មង់ទិញពីប្រទេសម៉ាឡេស៊ី ដោយក្នុងមួយគីឡូក្រាម តម្លៃ៣០០បាត ហើយឈ្មួញយកមកនោះបន្តនៅក្នុងស្រុកបានតម្លៃ ៤៨០ បាត ក្នុងមួយគីឡូក្រាម ចំណែកអ្នកដែលទិញយកទៅលក់រាយ (លក់រាប់សន្លឹក ) គឺក្នុង១សន្លឹក ចាប់ពី១០បាត ទៅ២០បាត ទៅតាមទំហំ ស្លឹកតូច ឬធំ៕

 

 

 

 

 

 

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *