សមត្ថកិច្ចចាប់បាន មេក្លោងចែកចាយ គ្រឿងញៀន ជនជាតិឥណ្ឌូនេស៊ីម្នាក់ ដកហូតបានថ្នាំញៀន ជិត ១គីឡូក្រាម នៅខេត្តស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ ជនជាតិឥណ្ឌូនេស៊ីម្នាក់ រួមទាំងគ្រឿងញៀនជិត១គីឡូ ក្រាមត្រូវបានកម្លាំងប៉ុស្តិ៍នគរ បាលច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងក្រៀល សហការជាមួយកម្លាំងនគរបាល នៃស្នងការនគរបាលខេត្ត ស្ទឹងត្រែឃាត់ខ្លួន បានភ្លាមៗកាលពីរសៀល ថ្ងៃទ០១ខែវិច្ចិការឆ្នាំ២០១៩ នៅចំណុចច្រកទ្វារត្រពាំង ក្រៀលស្ថិតក្នុងភូមិ អូរស្វាយឃុំអូរស្វាយ ស្រុកបូរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។

លោកចែម ផាណិត នាងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកា នេះថា មេក្លោងចែក ចាយគ្រឿងញៀន ដែលកម្លាំងសមត្ថ កិច្ចចាប់ខ្លួនបាននេះ ឈ្មោះ AGUN ROHMAN អាយុ៣៤ឆ្នាំ ធ្វើដំណើរមកពី ក្រុងហុងកុង ប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ ចូកមកប្រទេសកម្ពុជា យើងបម្រុងធ្វើ ការចែកចាយ ទើបកម្លាំងយើងធ្វើការ ឃាត់ខ្លួនតែម្តង រួមនឹងវត្ថុតាងគ្រឿង ញៀនជិត១គីឡូក្រាម។

ក្នងនោះផងដែរ ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ច នគបាលប៉ុស្តិត្រពាំងគ្រៀល នឹងកម្លាំងជំនាញខេត្តសហការគ្នា  ធ្វើការឆែកឆេក៍ ប្រទះឃើញ នៅសារធាតុញៀន រួចក៍ឃាត់ខ្លួនជនសង្ស័យ ខាងលើ នឹងដកហូតបានថ្នាំ ញៀនប្រភេទ មេតំហ្វេតាមីន (ICE) ៤កញ្ចប់ធំ ទម្ងន់សរុប៩៤៩.៨ក្រាម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ ការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត រៀបចំសំណុំឯកសារ បញ្ជូនទៅកាន់តុលាការ និងស្វែករកមុខ សញ្ញាពាក់ព័ន្ធ ផ្សេងៗទៀត ដើម្បីចាត់ការ បន្ដតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *