លោក អ៊ំុសុភឿន អភិបាលរងស្រុកស្ដីទីការិយាល័យកសិកម្មធនធានធម្មជាតិស្រុកឆែប បានដឹកនាំមន្ត្រីក្រោមឱវាទសំអាតថែទាំបរិស្ថានជុំវិញភូមិសាស្ត្រស្រុក..!!?

ព្រះវិហារ៖ ស្រុកឆែប នាព្រឹកថ្ងៃទី ៦ខែកក្កដាឆ្នាំ ២០២៤ លោក អ៊ុំ សុ ភឿន អភិបាលរងស្រុក ស្តីទី និង លោក លិញ ស៊ីមឡូត ប្រធានកាយរីយាល័យកសិកម្មស្រុកឆែប ធនធានធម្មជាតិនិងបរិស្ថាន បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទដើម្បីសម្អាតថែទាំបរិស្ថានជុំវិញបរិវេណភូមិសាស្ត្រស្រុកឆែប សមត្ថភាពចូលរួមមាន ជាមួយរដ្ឋបាលស្រុកចំនួន បួន នាក់ ផ្នែកកសិកម្មចំនួន ១នាក់ រួមសហការជាមួយអាជ្ញាធរឃុំចំនួន ៤ នាក់ អាជ្ញាធរភូមិទាំងប្រាំនិងប្រជាពលរដ្ឋចំនួន ៣០ នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើនអ្នកថែមទៀតផងសូមបញ្ជាក់ផងដែរថាការចុះសំអាតបរិស្ថានជុំវិញបរិវេណស្រុកឆែបនេះធ្វើពីរម៉ោង  ៨:00 ព្រឹករហូតដល់ម៉ោង 10:30នាទី។
ក្នុងឱកាសនោះដែរ លោក អ៊ុំសុ ភឿន ដែលជាអភិបាល រង ស្តីទី និងលោក លីងស៊ីមឡូត ក៏បានចុះសួរសុខទុក្ខ បង ប្អូនប្រជាពលរដ្ឋនិងអាជីវករ ដែលមានសំរាមប្រចាំថ្ងៃលោកក៏សូមសំណូមពរឲ្យបងប្អូនដែលជាអាជីវករ។សូមជួយសម្អាតនៅទីធ្លា បរិវេណសាធារណៈរបស់ស្រុកឆែបយើង មូលហេតុកន្លងមកគេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួន គាត់មិនសូវបានយល់ដឹងអំពីបរិស្ថានឡើយដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋនិងអាជីវករគ្រប់រូប មេត្តាយកសំរាមទៅចោលនៅកន្លែងសម្រាប់ទុកចាក់សំរាម។ដែលមានកន្លែងបម្រុងស្រាប់។ក្នុងឱកាសនោះដែរ។
លោក អ៊ុំសុភឿន ជាអភិបាលរងស្តីទីក៏សូមថ្លែងអំណរគុណ ដល់ក្រុមការងារ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស លោកមេឃុំ លោក មេភូមិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមសម្អាតបរិស្ថានដើម្បីសោភ័ណភាពសម្រាប់ស្រុកឆែបយើងទាំងមូល។
ជាចុងក្រោយលោក ក៏សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋនៅរស់នៅក្នុងភូមិសាស្ត្រស្រុកឆែបនិងទូទាំងប្រទេសសូមមេត្តាជួយសម្អាតអនាម័យជាពិសេសសំរាមដែលមានសូមទុកដាក់នៅក្នុងធុងសំរាមរួចយកទៅដុតចោលឬមួយក៏យកទៅចោល នៅកន្លែងចាក់សំរាម សូមអរគុណ។ អត្ថបទដោយលោក អ៊ុង វ៉ាន់ អង្គភាពសារព័ត៌មានគេហទំព័រប្រម៉ាញជាយដែន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *