សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺចុះបង្ក្រាបមុខសញ្ញា​គ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ស្រី​០១រួមនឹងវត្ថុតាងមួយចំនួន..?

កំពង់ស្ពឺ ÷ដោយមានការចង្អុលដឹកនាំពីលោកឧត្ដមសេនី​យ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំព​ង់​ស្ពឺ​ និងបានកិច្ចសម្របសម្រួលនីតិវិធីពី​ ឯកឧត្តម ព្រះ​រាជអាជ្ញាអមសាលា​ដំបូងខេត្តកំពង់ស្ពឺ
កម្លាំងជំនាញការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀនក្រុង-ស្រុក រយៈពេល៣ថ្ងៃ ៣-៥ ខែកក្កដា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរ មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ចំនួន ០៧នាក់ ស្រី ១នាក់ ៣គោលដៅផ្សេងៗគ្នា៖
+គោលដៅទី១ កាលថ្ងៃទី០៣ ខែកក្កដាឆ្នាំ ២០២៤ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ៣នាក់ ស្រី ១នាក់ ៖
១-ឈ្មោះភោគ សារក្ស ប្រុស ៤១ឆ្នាំ នៅភូមិត្រស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន​

ឈ្មោះ២-ហួត ដាវីត ប្រុស ១៦ឆ្នាំ

៣- ឈ្មោះ វេង ស្រីនី ហៅ អ៊ូច ហៅ អ៉ីត្រពាំងទឹក ស្រី ៥០ឆ្នាំ​ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៥​កញ្ចប់តូច  ទូរស័ព្ទ ២ និង ដាវ ២។
+គោលដៅទី២ កាលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៤ នៅចំណុចមុខក្វោងទ្វារចូលវត្តអង្គខ្មៅ ស្ថិតភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ១នាក់ ៖១-ឈ្មោះ ភិន ចិត្រា (ហៅញ៉ា )ប្រុស ១៧ឆ្នាំ នៅភូមិភារី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។​ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៥កញ្ចប់(មធ្យម១ តូច៤)ទូរស័ព្ទ ២, ម៉ូតូ ១គ្រឿង។
+គោលដៅទី៣ នៅថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង  បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ០៣នាក់ ÷
១-ឈ្មោះ សុង វឿនហៅ ដាំង ប្រុស ៣២ឆ្នាំ​ ២-ឈ្មោះ ឃុត វ៉ាន់ដេត ប្រុស ២៤ឆ្នាំ​
៣-ឈ្មោះ វ៉ែន ឆានុន ភេទ ប្រុស អាយុ ២៤ឆ្នាំ នៅភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង​ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៣កញ្ចប់ (១តូច និង ២មធ្យម)  និងឧបករណ៍ប្រើប្រាស់មួយចំនួន។

សមត្ថកិច្ចជំនាញ ដកហូតវត្ថុតាងសរុប ÷
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១៣​កញ្ចប់ (៧តូច និង ៦មធ្យម)  ទូរសព្ទដៃចំនួន ៦គ្រឿង
-ម៉ូតូ ១គ្រឿង  និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្ន​÷ជនសង្ស័យទាំង ៧នាក់ខាងលើសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌផ្នែកប្រឆាំងគ្រឿងញៀនកំពុងតែ​អនុវត្ត​នីតិវិធី​បញ្ជូនទៅ​អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ដើម្បីចាត់ការបន្តតាមច្បាប់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *