ពីរនាក់បងប្អូនឈ្លោះគ្នា ពេលឪពុកទៅឃាត់ បែរជាជ្រុលដៃកាប់ ឪពុកផុងលលាដ៏

(ខត្តកំពត)៖ ករណីហិង្សាមួយបាន បណ្តាលឲ្យបុរស ជាឪពុករងរបួសធ្ងន់ ដោយសារតែឪពុក រូបនោះបានចូលទៅ ឃាត់កូនប្រុស របស់ខ្លួនពីរនាក់ កំពុងឈ្លោះគ្នា ហើយត្រូវកូនម្នាក់ ក្នុងចំណោមនោះកាប់ មួយពូថៅបណ្តាល ឲ្យផុងលលាដ៏ក្បាល ហើយវាយបន្ថែមទៀត បណ្តាលឲ្យបាក់ ឆ្អឹងដងកាំបិត។

អំពើហិង្សាខាងលើបាន កើតឡើងកាលពី វេលាម៉ោង២០និង ១៥នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចដីការ មួយកន្លែងនៅ ខាងជើងភ្នំជប់ ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

យោងតាមប្រភពព័ត៌ មានពីស្ត្រីម្នាក់ ឈ្មោះ ឡុច អូន អាយុ៣៤ឆ្នាំ ត្រូវជាប្រពន្ធក្រោយ របស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុប្អូន ប្រុសរបស់ជនដៃដល់ ឈ្មោះ សន ទូច អាយុ២៥ឆ្នាំ មុខរបរបើករថយន្ត ដឹកដីដូចបងប្រុស របស់ខ្លួនដែរ ដោយគេបានមក លេងផ្ទះឪពុក ដែលកូនបងជាជន បង្ករស់នៅក្នុងបន្ទុក ជាមួយឪពុកដែរ។

លុះដល់ពេលយប់មិន ដឹងមានរឿងអ្វីកើត ឡើងស្រាប់តែកូន ទាំងពីរទាស់សំដីគ្នា ដោយខណៈនោះ ជនបង្កជាបងបាន ប្រើអំពើហិង្សាទៅលើ ប្អូនប្រុសយ៉ាងចាស់ដៃ ឃើញដូច្នោះឪពុកក៏ស្ទុះចូល ទៅឃាត់កុំឲ្យកូនប្រុស ច្បងវាយទៅលើប្អូនប្រុស ស្រាប់តែកូនប្រុស ជាបងបានយកពូថៅ កាប់ក្បាលឪពុក របស់ខ្លួនបណ្តាល ឲ្យផុងលលាដ៏រួចវាយ ឪពុកបន្ថែមទៀតធ្វើឲ្យ បាក់ឆ្អឹងដងកាំបិត រួចហើយជនដៃ ដល់ជាកូនបង បានរត់គេចខ្លួន បាត់ទាំងយប់។

ប្រភពបាន បញ្ជាក់ទៀតថា​ ជនដៃដល់ជាកូនច្បង ឈ្មោះ សន សុខ អាយុ៣០ឆ្នាំ មុខរបរបើករថយន្តដឹកដី មានប្រពន្ធនិងកូន១ រស់នៅក្នុងបន្ទុក ជាមួយឪពុកដែលជា ជនរងគ្រោះ ឈ្មោះ សោ សាន អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។

ប្រភពបានបន្តថា កន្លងមកជនដៃដល់ ធ្លាប់ប្រើអំពើហិង្សាទៅលើ បងប្អូនដែលរស់នៅជិត គ្នាបណ្តាល ឲ្យរងរបួសទៀតផង ប៉ុន្តែអំពើហិង្សា កន្លងមកនោះ គ្មានអ្នកណាប្តឹងផ្តល់អ្វីទេ ព្រោះករណីនោះបាន ឪពុកចេញមុខមក ផ្សះផ្សារនិងចេញ សំណងឲ្យទៅជនរងគ្រោះ តែពេលនេះជនដៃដល់ បែរជាកាប់ឪពុកបណ្តាល ឲ្យរបួសធ្ងន់ ហើយរត់គេចខ្លួន បាត់ស្រមោលឈឹង។

បច្ចុប្បន្នជនរង គ្រោះជាឪពុក ត្រូវបានក្រុមគ្រួសារ ដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដោយឡែកជនដៃ ដល់សមត្ថកិច្ចកំ ពុងតាមប្រមាញ់ ដើម្បីនាំខ្លួនមកផ្តន្ទា ទោសទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *