សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ ៨ នាក់ មានអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅពេលដែលកម្លាំងនគរបាលចេញល្បាតប្រទៈឃើញ..!!?

បន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់មានអ្នកចែកចាយ និង ប្រើប្រាស់គ្រឿងញៀននៅពេលដែលកម្លាំងនគរបាលចេញល្បាតប្រទៈឃើញ ត្រូវបានឃាត់ខ្លួនយកមកធ្វើការសាកសួរបន្ត នីតិវិធី រួច បញ្ជូនទៅសាលាដំបូងខេត្តបន្ទយមានជ័យនៅថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៤។

លោកវរៈសេនីយ៍ទោ( កែវ ដូល )អធិការ រងទទួលផ្នែកប្រឆាំងគ្រឿងញៀននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖នៅពេលកម្លាំងអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត បានចេញល្បាតការពារសន្តិសុខនិងសណ្តាប់ធ្នាប់ប្រទៈឃើញជនសង្ស័យដែលកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន៨នាក់ និង ដកហូតវត្ថុតាងដើរសង្ស័យ ជាគ្រឿងញៀន និង សម្ភារៈប្រើប្រាស់មួយចំនួនបន្ថែមទៀត នៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៤ក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ទោ( ព្រហ្ម ពិសិដ្ឋ )អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ត្រូវបានបញ្ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ហើយកម្លាំងជំនាញបានធ្វើតេស្តរកឃើញអ្នកដែលប្រើប្រាស់គ្រឿងញៀនទាំង ៨នាក់ ក្រោយសាកសួរហើយត្រូវបានកម្លាំងជំងឺកំពុងកសាងសំណុំរឿងដើម្បី បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធីច្បាប។

លោកបានបញ្ជាក់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀនត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញល្បាតចេញទប់ស្កាត់បទល្មើសក្រុមបងតូចបងធំនិងបទល្មើសផ្សេងៗមិនអោយកើតមានក្នុងមូលដ្ឋាន៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *