ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ លោក វរសេនីយ៍ទោ សូ ឌី បានដឹកនាំកម្លាំងកងរាជអវុធហត្ថ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជាន់សង្ស័យចំនួន ៥ នាក ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន..!?

ខេត្តបាត់ដំបង ÷ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី(ហែម វុទ្ធី)មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី ៦.ខែកក្កដាឆ្នាំ ២០២៤វេលាម៉ោង១២:និង ១៥ នាទី លោក វរសេនីយ៍ទោ( សូ ឌី )ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងជំនាញកងរាជវុធហត្ថខេត្តបាត់ដំបង បញ្ជាផ្ទាល់ធ្វើការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់:
១-ឈ្មោះ ហូ ឌឿត ហៅក្រៅ ដូង ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ ជាងឈើរស់នៅភូមិអូរដំបង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ ហេង ដាលីន ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិអូរដំបង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ហុក វណ្ណៈ ភេទប្រុស អាយុ ៣០ ឆ្នាំ
មុខរបរ ជាងដែក រស់នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះ សុខ រស្មី ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ជាងម៉ូតូរស់នៅភូមិផ្កាស្លា សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៥-ឈ្មោះ អ៊ុន អយ ភេទប្រុស អាយុ ៥២ ឆ្នាំ មុខរបរ ជាងឈើរស់នៅភូមិអង់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
+វត្ថុតាងដកហូត:
១-គ្រឿងញៀនប្រភេទ (ម៉ាទឹកកក ICE) ចំនួន ០៣ កញ្ចប់ ទម្ងន់ ១៥០,២៥ក្រាម ( ថ្លឹងទាំងថង់)
២-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ០២
៣-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង
៤-ទួរស័ព្ទចំនួន ០៣ គ្រឿង
៥-ម៉ូតូចំនួន ០៤ គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអវុធហត្ថផ្នែកប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបងកំពង់កសាងក្នុងរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្ដតាមនីតិវិធី។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *