អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលអោយបានតាមផែនការរបស់ខ្លួនស្របតាមគោលនយបាយរបស់រាជរដ្ឋាភិបាល..!?

ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី២ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី៣ ឆ្នាំ២០២៤ នៅនៅសាលាប្រជុំសាលាខេត្តប៉ៃលិន នារសៀលថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្ទីរជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹង ក្នុងការរកចំណូលអោយបានតាមផែនការរបស់ខ្លួន នៅអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ដើម្បីជាគុណប្រយោជន៍ដល់ការចូលរួមលើកស្ទួយសេដ្ឋកិច្ច នឹងចូលរួមកសាងអភិវឌ្ឍន៍ ប្រទេសជាតិអោយមានការរីកចំរើន ជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍លើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកែទម្រង់ស៊ីជម្រៅការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបង្កើនភាពជឿទុកចិត្តនៃថវិកាព្រមទាំងផ្តល់អាទិភាពបន្ទាន់លើការងារពង្រឹងការប្រមូល និងការគ្រប់គ្រងចំណូល ដើម្បីជាទិសដៅសំខាន់សម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ធានាសម្រេចអោយបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៥%  ដូច្នេះថ្នាក់ដឹកនាំមន្ទីរជំនាញ ត្រូវខិតខំពង្រឹងសមត្ថភាពបច្ចេកទេស បន្ថែមទៀត ក្នុងការអនុវត្តលើកិច្ចការដែលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ធ្វើការណែនាំពីបទដ្ឋានគតិយុទ្ធនានា និងនិតិវិធី ប្រើប្រាស់ថវិកាជាតិអោយចំគោលដៅ ហើយត្រូវកាត់បន្ថយភាពអសកម្មទាំងឡាយណាដែលធ្វើអោយបះពាល់ដល់ការអនុវត្តការងារកន្លងមក។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញនៃមន្ទីរទាំងអស់ត្រូវធ្វើអាណិត្តបើកប្រាក់បៀវត្ស ជូនមន្រ្តីរាជការអោយបានទាន់ពេលវេលា ទៅតាមគោលនយោរបស់រាជរដ្ឋាភិបាល និង ត្រូវមានទំនួលខុសត្រូវខ្ពស់ ទៅតាមតួនាទីភារៈកិច្ចរៀងៗខ្លួនក្នុងស្មារតីស្មោះត្រង់ និងសាមគ្គីឯកភាពផ្ទៃក្នុងល្អ ជាពិសេសមន្ត្រីជួរក្រោយរបស់អង្គភាពនីមួយៗ ដែលបម្រើការងារអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ត្រូវខិតខំបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់មកទទួលសេវាសាធារណៈផ្ទាល់ អោយពួកគាត់មានជំនឿទុកចិត្តដល់មន្រ្តីដែលកំពុងចាំទទួល ផ្តល់សេវាដល់ពួកគាត់ ។

សូមបញ្ជាក់ថា៖ ការអនុវត្តប្រមូលចំណូលរបស់មន្ទីរជំនាញជួរក្រោយ នៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តប៉ៃលិន រយៈពេល ៦ខែ ឆ្នាំ២០២៤ នេះ គឺបានចំនួន ៨៧៣,៤០០,៧១៣ រៀល គិតជាភាគរយស្មើរ៧១%។ដោយ លោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *