លោក កែន សត្ថា អញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើក បវេសនកាល ឆ្នាំសិក្សា២០១៩-២០២០

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាលនៃគណៈ អភិបាលខេត្តកែប បានអញ្ជើញជាគណៈ អធិបតីក្នុងពិធីបើក បវេសនកាល ឆ្នាំ២០១៩- ២០២០ ដែលបានរៀបចំ ឡើងនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ក្នុងស្រុក ដំណាក់ចង្អើរ ខេត្តកែប។

ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំង ទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស គ្រប់កម្រិតថ្នាក់។

ក្នុងឱកាសនោះ លោក កែន សត្ថា អភិបាលខេត្តកែប បានថ្លែងសារលិខិត របស់សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដោយមានអត្ថន័យថា៖ ក្នុងរ យៈពេល២ទស្សវត្សរ៍ ចុងក្រោយនេះ បន្ទាប់ពីទទួលបានសុខ សន្តិភាពពេញលេញនៅ ចុងឆ្នាំ១៩៩៨ តាមរយៈ ការអនុវត្តនយោបាយ “ឈ្នះ-ឈ្នះ” កម្ពុជាសម្រេចបាន នូវការអភិវឌ្ឍលើគ្រប់ វិស័យគួរជាទី មោទនៈ។

បច្ចុប្បន្នសុខសន្តិភាពបាន គ្របដណ្តប់ពេញផ្ទៃប្រទេស កម្ពុជាមានហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ស្ពានតភ្ជាប់គ្នាខ្វា ត់ខ្វែងគ្រប់ច្រកល្ហក ប្រជាជនមានជីវភាព រស់នៅកាន់តែល្អប្រសើរ មានមធ្យោបាយធ្វើ ដំណើរគ្រប់គ្រាន់ មានសិទ្ធិសេរីភាព ជួបជុំគ្រួសារដើរលេងកម្សាន្ត ទាំងក្នុងនិងក្រៅប្រទេស ហើយបាន ចូលរួមប្រារព្ធគ្រប់ ពិធីបុណ្យជាតិបាន យ៉ាងទូលំទូលាយជាមួយ នឹងក្តីសប្បាយរីករាយ ជាមួយក្រុមគ្រួសារ និងញាតិមិត្តប្រកប ដោយសុវត្ថិភាព និងភាពសុខដុម រមនាគ្រប់ជាតិសាសន៍នៅទូទាំងប្រទេស។

ពេលនេះរាជរដ្ឋាភិបាល បាននិងកំពុងខិតខំ ប្រឹងប្រែងក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច បន្តទៀតដើម្បី ឲ្យកម្ពុជាក្លាយទៅ ជាប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន ប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។

យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាបានចាត់ទុកការ អភិវឌ្ឍធនធានមនុស្ស គឺជាអទិភាពទី១ ជាមួយនឹងការប្តេជ្ញា សម្រេចឲ្យបាននូវមុំទី១ គឺ”ការពង្រឹង​គុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” តាមរយៈការទាញប្រយោជន៍ ពីកាលានុវត្តភាពនៅក្នុងតំបន់ ការចាប់យកបច្ចេកវិទ្យា និងឱកាសថ្មី ព្រមទាំងលើក កម្ពស់ការប្រកួតប្រជែងរបស់​កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាបាន​ កំណើនសេដ្ឋកិច្ច ខ្ពស់ប្រកបដោយចីរភាព។

ក្នុងស្មារតីនេះ កម្ពុជាបានធ្វើមូលដ្ឋាន នីយកម្មគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព ស្តីពូការអប់រំ ឆ្នាំ២០៣០ ឆ្ពោះទៅធានាគុណភាព អប់រំប្រកបដោយបរិយាបន្ន និងលើកកម្ពស់ការ សិក្សាពេញមួយជីវិត សំដៅធានាបាននូវ សិទ្ធិសេរីភាព និងសុភមង្គលសម្រាប់ បុគ្គលគ្រួសារ និងសង្គមជាតិ។

ជាបន្តបន្ទាប់រាជ រដ្ឋាភិបាលបានខិតខំ ដោះស្រាយរាល់បញ្ហា និងសំណូមពរទាំងឡាយ ដើម្បីលើក កម្ពស់វិស័យ អប់រំនៅកម្ពុជា បង្កើតធនធានមនុស្ស និងមូលធនបញ្ញា ទាំងអ្នកសិក្សា ទាំងគ្រូបង្រៀន ប្រកបដោយគុណភាព សមត្ថភាព ស្របតាមនិន្នាការ រីកចម្រើន និងបទដ្ឋានអប់រំ នៅក្នុងតំបន់ និងពិភពលោកផងដែរ។

សូមជម្រាបថា សម្រាប់ការបើក បវេសនកាល ឆ្នាំសិក្សា ២០១៩-២០២០ នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង នៃស្រុកដំណាក់ចង្អើរ ខេត្តកែប មានសាស្ត្រាចារ្យ សរុបចំនួន ៧៦នាក់ ស្រី៣០នាក់ និងមានសិស្សានុសិស្ស សរុបចំនួន៧៥៤នាក់ ស្រី៣៩៩ ចែកចេញជា ២១ថ្នាក់ មានបង្រៀនចាប់ ពីថ្នាក់ទី៧  រហូតដល់ថ្នាក់ទី១២៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *