ក្មេងទំនើង៧នាក់ ជំនាញខាងគប់កញ្ចក់រថយន្តប្រជាពលរដ្ឋនិងអ្នកដំណើរពេលរាត្រី នៅស្រុកមង្គលបូរី ត្រូវនគរបាលឃាត់ខ្លួន..!!?

បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទូទាំងខេត្តត្រូវពង្រឹងការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងក្មេងទំនើងតាមមូលដ្ឋាន សំដៅធ្វើយ៉ាងណាឲ្យភូមិឃុំសង្កាត់មានសន្តិសុខសណ្តាប់ធ្នាប់ល្អ។

ក្មេងទំនើង៧នាក់ ត្រូវបានកម្លាំងផែនព្រហ្មទណ្ឌនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំជាបន្តបន្ទាប់ ក្រោយពីពួកគេបានធ្វើសកម្មភាព ប្រមូលផ្តុំគ្នាជិះម៉ូតូបង្ហោះតាមដងផ្លូវយ៉ាងអនាធិបតេយ្យ និង បានយកដុំថ្មចាំគប់កញ្ចក់រថយន្តអ្នកដំណើរពេលរាត្រី នៅលើដងផ្លូវ ចន្លោះឃុំសឿ ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋនិងអ្នកដំណើររងគ្រោះ កម្លាំងជំនាញនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចុះស្រាវជ្រាវ និង ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ រួមមាន៖១-ឈ្មោះ ឈាក ច័ន្ទរត្ថា ភេទ ប្រុសអាយុ ២០ឆ្នាំ នៅ ភូមិ រ៉ាចំការចេក ឃុំ អូរប្រាសាទ ស្រុកមង្គលបូរី។២.ឈ្មោះ ហូរ គឹមណាក់ ភេទប្រុស អាយុ ១៦ឆ្នាំ នៅ ភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ៣.ឈ្មោះ ឆាត សៀវទិញភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី។ ៤-ឈ្មោះ ឈាក ច័ន្ទរត្ថា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិរ៉ាចំការចេក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។ ៥-ឈ្មោះ ពិសិទ្ធ ខាន់ឈីត ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី។ ៦-ឈ្មោះ វ៉ាន់ រ៉ាឌីហៅកឹ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី។ 7-ឈ្មោះ ហឿង ហួយ ហៅទាំ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិដូនអោក ឃុំល្វា ស្រុកបវេល។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តអ្នកប្រជាពលរដ្ឋនិងអ្នកដំណើរពេលរាត្រីពិតប្រាកដមែន រួចបាននាំគ្នាជិះម៉ូតូរត់គេចខ្លួន ក្រោយមកក៏ត្រូវនគរបាលឃាត់ខ្លួនយកមកសួរនាំតែម្តង។
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបាននគរបាលជំនាញសួរនាំ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *