កងពលតូចថ្មើរជើងលេខ៥៣ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី..!!?

បាត់ដំបង ÷នៅរសៀលថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ {គីម ប៊ុនថាន} រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញ ចុះសាកសួរសុក្ខទុក្ខ និងនាំយកអង្ករចំនួន ៥តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី {ហ៊ុន ម៉ាណែត} នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត {ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត} ឧបត្ថម្ភដល់អង្គភាពកងពលតូចថ្មើរជើងលេខ៥៣ សម្រាប់ចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត នៅក្នុងភូមិសាស្ត្រកងពលតូចថ្មើរជើងលេខ៥៣។
នៅក្នុងរបាយការណ៍ស្វាគមន៍ របស់ ឧត្តមសេនីយ៍ត្រី {កែវ សេងលន} មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ បានបញ្ជាក់ថា ជានិច្ចជាកាល សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ដល់កងទ័ព  និងគ្រួសារកងទ័ព ព្រមទាំងពលរដ្ឋ  ជួបការលំបាក រយៈកាលកន្លងមកសម្តេចបានជួយ ឧបត្ថម្ភ និងកសាងសមិទ្ធិផលនានា ជាច្រើន ក្នុងទីបញ្ជាការកងពលរួមមានដូចជា អាគាសិក្ខាកាមចំនួន ០១ខ្នង ចាក់បេតុងផ្លូវនៅទីបញ្ជាការបានចំនួន០២ខ្សែរ ប្រវែង ៨០០ម ត្រង់ស្វូភ្លើង ១៦០kva ចំនួន០១គ្រឿង

ម៉ូតូហុងដា វ៉េវ ចំនួន០៦គ្រឿង

វិទ្យុទាក់ទង ចំនួន ៣០ គ្រឿង

ទូកម៉ាស៊ីនកាណូត ចំនួន០៧គ្រឿង

គោយន្តចំនួន០៤គ្រឿង ម៉ាស៊ីនភ្លើងចំនួន ០១គ្រឿង

រថយន្តសង្គ្រោះចំនួន០១គ្រឿង

រថយន្តដឹកជញ្ជូន ៣,៥តោន ចំនួន ៥គ្រឿង សាងសង់ទីបញ្ជាការកងអនុសេនាធំ ចំនួន០៨ខ្នង

ឃ្លាំចំនួន ០៤ខ្នង

ស៊ីម៉ង់ ចំនួន ៨០តោន

ដែកចំនួន១៥តោន ឧមត្ថម្ភប្រាក់ហូបបន្ថែមលើគោលរបបដល់កម្លាំងជួរមុខ ចំនួន៣២៧នាក់ ក្នុងមួយនាក់ ចំនួន៣,០០០រៀ
ក្នុងមួយថ្ងៃ ផងដែរ។

ជាក់ស្តែង ថ្ងៃនេះតាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ (គីម ប៊ុនថាន) រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បាននាំយកអង្ករចំនួន៥ តោនបន្ថែមទៀត។

ផ្ដល់ជូនកងពលតូចថ្មើរជើងលេខ៥៣ សម្រាប់ជួយឧបត្ថម្ភដល់គ្រួសារកងទ័ព ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់កងពលឧត្តមសេនីយ៍ត្រី (កែវ សេងលន) ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចថ្មើរជើងលេខ៥៣ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី (ហ៊ុន ម៉ាណែត) និង លោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរដល់សុខទុក្ខរបស់កងកម្លាំង និងក្រុមគ្រួសារ ក៏ដូច ជាប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការជួយឧបត្ថម្ភ និងទំនុកបម្រុងផ្សេងៗ តាំងពីដើមរៀងមក និង សូមជូនពរសម្តេច និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជួបតែសំណាងល្អ ជន្មាយុយឺនយូរ កម្លាំមាំមួន ប្រាជ្ញាឈ្លាសវៃ និងប្រកបពុទ្ធពរ៤ប្រកា អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *