លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រកាសសមាសភាពក្រុមការងារប្រឆាំការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម តាម ប្រព័ន្ធវីឌីអូZoom នៅស្នងការដ្ឋាននគរបាលខេត្ត

បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រកាសសមាសភាពក្រុមការងារប្រឆាំការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម របស់អគ្គស្នងការ នគរបាលជាតិ ព្រមទាំងពិធីផ្សព្វផ្សាយសេចក្តីណែនាំផ្សេងៗ តាមប្រព័ន្ធវីឌីអូ Zoom នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ស្នងការ រាជធានីខេត្តទាំង២៥ ។

កិច្ចប្រជុំនេះមានរបៀបវារៈមួយចំនួនដូចជា៖
-ប្រកាសសមាសភាពក្រុមការងារប្រឆាំការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
-ផ្សព្វផ្សាយសេចក្តីណែនាំវិធានការអនុវត្តសម្រាប់ជនបរទេសដែលបានប្តឹងស្នើសុំកិច្ចអន្ត រាមគមន៍សង្គ្រោះ
-បញ្ហាផ្សេងៗ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *