នាយឧត្តមសេនីយ៍​ ស​ ថេត​ អញ្ជេីញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង..!?

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍបឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង បានរៀបចំធ្វើពិធីប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានត្តរសក្តិ ដល់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៌ខ្ពង់ខ្ពស់ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ,ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ,ឯក​ឧត្តម​ សុខ​ លូ​ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ដាញ់​ អេងប៊ុនចាន់​ ជាស្នង ការរង​ ត្រូវបានប្រកាសទទួលតំណែងថ្មី​ ជាស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបា​ត់​ដំ​បងនិងដំឡេីងឋានត្តរសក្តិ​ជាឧត្តមសេនីយ៍ទោ​ជំនួសលោកឧត្តម សេ​នីយ៍ទោ​ សាត​ គឹម​សាន​ ដែលត្រូវចូលនិវត្តន៍។

ពិធីនេះមានការអញ្ជេីញចូលរូមពីឯកឧត្តម​ លោក ជំ ទាវ​ លោក​ លោកស្រី​ មន្រ្តីរាជការ​ ជាថ្នាក់ដឹកនាំតាមមន្ទីរ​ អង្គភាព​ រដ្ឋបាលក្រុង ស្រុក  ឃុំ សង្កាត់និងកង កម្លាំងប្រដាប់អាវុធ​ក្នុងខេត្តបាត់ដំបង  ជាច្រេីនរូប ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *