ឯកឧត្ដម​ គួច​ ចំរើន​ ​អភិបាល​ អញ្ជើញ។ ចុះពិនិត្យនិង ណែនាំ អប់រំ ដោយផ្ទាល់ដល់ប្អូនៗដែលចូលបង្ហោះម៉ូតូនៅតាមទីសាធារណៈ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ..!?

ខេត្តកណ្ដាល÷នាព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាធ ឆ្នេផង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អមដំណើរ
ឯកឧត្ដម​ គួច​ ចំរើន​ ​អភិបាល​ នៃគណៈ អភិបាលខេត្ត​កណ្ដាល​ ចុះពិនិត្យនិង ណែនាំ អប់រំ ដោយផ្ទាល់ដល់ប្អូនៗដែលចូលបង្ហោះម៉ូតូនៅតាមទីសាធារណៈ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។

ឯកឧត្តម មានប្រសាសន៍ថា៖ ការបង្ហោះម៉ូតូគឺមិនសង្ហាទេ ប៉ុន្តែអាចមរណា គ្រប់វិនាទីបាន ។

ឯកឧត្តម បានលើកទឹកចិត្តឲ្យក្មួយៗ កែប្រែខ្លួនហើយខិតខំរៀនសូត្រ និង រកការងារធ្វើបានល្អសមរម្យ ដើម្បីអោយក្លាយជាមនុស្សល្អនៅក្នុងសង្គម ។

ឯកឧត្តម ក៏ផ្ញើសាររំលឹកដាស់ដល់ក្មួយៗដទៃទៀតសូមបញ្ឈប់រាល់ទង្វើដែលសង្គមស្អប់ខ្ពើម បងតូច បងធំ ពិសេស ក្មេងទំនើង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *