នៅបន្ទាយមានជ័យ នាថ្ងៃទី១វិច្ឆិកា២០១៩ នឹងមានការហ្វឹកហាត់ រួមគ្នារវាងកងកម្លាំង ចម្រុះទ្រង់ទ្រាយធំ នៅក្នុងខេត្តដើម្បី បង្កើនការថែ រក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ

(ខេត្តបន្ទាយមានជ័យ)៖ នៅបន្ទាយមានជ័យ នាថ្ងៃទី១វិច្ឆិកា២០១៩ នឹងមានការហ្វឹកហាត់ រួមគ្នារវាងកងកម្លាំង ចម្រុះទ្រង់ទ្រាយធំនៅ ក្នុងខេត្តដើម្បីថែរក្សាសន្តិភាព ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធ ភូមិភាគិ៥ ទទួលជាមេបញ្ជាការ តំបន់ទី១ បន្ទាយមានជ័យ ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការចូលរួមហ្វឹកហាត់ ក្នុងយុទ្ធដំណើររួមគ្នានៃ កម្លាំងប្រយុទ្ធមានកងទ័ព កងរាជអាវុធហត្ថ កងនគរបាលនោះ ត្រូវធ្វើពីទៀបភ្លឺ រហូតដល់ព្រឹកថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៩ ។

លោកបានបន្តថាក លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានបំពាក់អាវុធ យុទ្ធភ័ណ្ឌ សម្ភារៈប្រយុទ្ធ រថពាសដែក រថយន្តតូចធំជាដើម ។

ចំណែករដ្ឋបាលខេត្ត បន្ទាយមានជ័យក្នុងលិខិត លេខពិសេស សេចក្តីប្រកាសព៍ត័មាន ចុះថ្ងៃទី៣០ខែតុលាឆ្នា២០១៩ បានជូនដំណឹងដល់ សាធរណៈជននិងប្រជាពលរដ្ឋ មេត្តាជ្រាបថា នៅថ្ងៃសុក្រទី១ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹក មានចល័តកងកម្លាំង ចេញពីទីបញ្ជាការទិសទី១ បន្ទាយមានជ័យតំបន់ទី១ នៃយោធភូមិភាគទី៥និង ពីទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តឆ្ពោះទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ត ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៥ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លាក្រុងសិរីសោ ភ័ណខេត្តបន្ទាយមានជ័យ។

ក្នុងនោះមានកម្លាំង យោធភូមិភាគទី៥ ទិសទី១ បន្ទាយមានជ័យ បញ្ជាការដ្ឋានកងរាជ អវុធហត្ថនិងស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីបង្កើនការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពល រដ្ឋទាំងឡាយ មេត្តាជ្រាបជាព៍ត័មាននិងកុំ មានការព្រួយបារម្ភអ្វីឲ្យសោះ។

សូមបញ្ជាក់ដែរថា ការបញ្ចេញកម្លាំង ចម្រុះហ្វឹកហាត់និងយុទ្ធ ភ័ណ្ឌទ្រង់ទ្រាយធំបែបនេះ ប្រព្រឹត្តទៅថ្ងៃពេលដែលទណ្ឌិតសម រង្សីនិងគូកនដែល រាជរដ្ឋាភិបាលចោទថាជាក្រុម ឧទ្ទាមប៉ុនប៉ងផ្តួលរំលំរាជ រដ្ឋាភិបាលប្រកាស ផែនការមាតុភូមិនិវត្តន៍ នាថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ ២០១៩ខាងមុខ។

ក្នុងនោះមានតម្រុយ តម្រាយផ្លូវថា ក្រុមនោះអាចមកតាម ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឬ ច្រកណាផ្សេងទៀតតាម បណ្តោយព្រំដែនថៃ កម្ពុជាឲប៉ុន្តែលោក មេបញ្ជាការរងខាងលើ  លោកស្នងការនគរបាល ខេត្តប្រាប់អ្នកយកព៍ត័មានឲ្យ ដឹងថានេះជាយុទ្ធដំណើរ ហ្វឹកហាត់ធម្មតាដែល ធ្លាប់ធ្វើជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ។

ហើយកន្លងមក កងឯកភាពក៏បានហ្វឹកហាត់ និងបង្ហាញកម្លាំងនិង សព្វាវុធជាហូរហែរ មកដែរដូច្នេះមិន មែនជាការបង្ហាញ សំញ៉ែងកម្លាំង ដើម្បីគំរាមកំហែង បំភិតបំភ័យដល់ ប្រជាពលរដ្ឋអីនោះទេ ពោលគឺកងកម្លាំងពេល ហ្វឹកហាត់និងប្រតិបត្តិកា រតែងបំពាក់អាវុធនិងសម្ភារៈ ប្រយុទ្ធដូច្នេះហើយ មិនអាចលី ដងរែកឬទូលក ញ្ជើរល្អីនោះទេ ទោះយ៉ាងណា កងកម្លាំងទាំងនោះ បានប្តេជ្ញានិងត្រៀម ខ្លួនជាស្រេច ហើយដើម្បីអនុវត្ត ដីកាចាប់ខ្លួនក្រុមឧទ្ទាម ក្រុមប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាលសមច្បាប់ ក្រុមប្រមាថព្រះមហាក្សត្រ និងប៉ុនប៉ងបំផ្លាញ សុខសន្តិភាពនៅក្នុងខេត្ត ក៏ដូចក្នុងប្រទេស ពោលគឺកងកម្លាំងមាន កតព្វកិច្ចអនុវត្ត បទបញ្ជាប្រមុខ រាជរដ្ឋាភិបាល និងថ្នាក់លើរបស់ខ្លួន ដើម្បីការពារប្រជាពលរដ្ឋ ជាតិ សាសនា ព្រះមហាក្សត្រនិ ងរាជរដ្ឋាភិបាលស្របច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *