មន្រ្ដីនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វិទ្យុបាយ័នថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ ពាក់ព័ន្ធការចោទប្រកាន់រដ្ឋាភិបាលកាត់ខេត្តចំនួន ៤ ឲ្យវៀតណាម

ភ្នំពេញ ៖ សមត្ថកិច្ច បានចាប់មនុស្សចំនួន ៤នាក់ ពាក់ព័ន្ធករណីញុះញង់ឲ្យមានការរសើអើង និងករណីផ្សព្វផ្សាយព័ត៌មានមិន តាមបណ្តាញសង្គម ចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានកាត់ខេត្តចំនួន ៤ ឲ្យទៅប្រទេសវៀតណាម។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅចំណុចភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ វិទ្យុបាយ័ននៅរសៀលថ្ងៃទី២៣ ខែកក្កដា នេះថា ការចាប់ខ្លួននេះ គឺមានមនុស្សចំនួន ៤នាក់ ដោយក្នុងនោះម្នាក់ពាក់ព័ន្ធការសរសេរញុះញង់ឲ្យមានការរើសអើងជាអាទិ៍ដែលជាបទល្មើសព្រហ្មទណ្ឌ។

ចំណែកមនុស្ស ៣នាក់ទៀត ដែលជាក្រុម ២៣ តុលា គឺបានធ្វើការផ្សាយ ឬក៏ធ្វើការឡាយផ្ទាល់ តាមបណ្តាញទំនាក់ទំនងសង្គម រឿងចោទប្រកាន់ថា កម្ពុជា ឬក៏រាជរដ្ឋាភិបាលកាត់ ខេត្តចំនួន ៤ ទៅបរទេស ដែលអនាគតអាច នឹងរលាយទៅក្នុងតំបន់ឥណ្ឌូចិនជាដើម។ អ្នកនាំពាក្យ អះអាងថា ចរិក នៃបទល្មើស គឺជាបទល្មើសជាក់ស្តែង ដែលនគរបាលយុត្តិធម៌ ជាពិសេសខាងនគរបាលស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុវត្តទៅតាមនីតិវិធីព្រហ្មទណ្ឌ និងទៅតាមគោលការណ៍ច្បាប់ព្រហ្មទណ្ឌ និងមានការដឹកនាំអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *