ខ្ញុំបាទ មុតចន្ត្រា ចាងហ្វាង ការផ្សាយ គេហទំព័រប្រម៉ាញ់ជាយដែនធីវី សូមគាំទ្រយ៉ាងពេញទំហឹង សារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ប្រធាននិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីក្របខណ្ឌកិច្ចសហបតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡា-វវៀតណាម (CLV-DTA)

ភ្នំពេញ៖ នៅថ្ងៃអង្គារ ៣ ខែអាសាទ ឆ្នាំរោ ឆស័ក ព.ស២៥៦៨ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ លោក មុត ចន្ត្រា ចាងវហ្វាងការផ្សាយ គេហទំព័រប្រម៉ាញ់ជាយដែន ធី វីសូមគាំទ្រយ៉ាងពេញទំហឹង សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីក្របខណ្ឌកិច្ចសហបតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡា-វវៀតណាម (CLV-DTA)។

នាមខ្ញុំជាប្រធាន អង្គភាព ព្រមទាំងសហការី ទូទាំង២៥ ខេត្ត ក្រុងសូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារពិសេស របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោន កម្ពុជា-ឡាវ-វៀតណាម(CLV-DTA)ដែលជាគម្រោងការប្រកបដោយការគិតគូរយ៉ាងល្អិតល្អន់ សម្រាប់ផលប្រយោជន៍សង្គមជាតិ ជាពិសេសខេត្តជាប់ព្រំដែនឡាវ និងវៀតណាម ក្នុងគោលដៅសហប្រតិបត្តិការណ៍ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ និងវិស័យដែលមានសក្តានុពលជាច្រើនផ្សេងទៀត ក្នុងនោះរួមមានការសម្របសម្រួលសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការធ្វើអាជីវកម្មលើសក្តានុពលកសិកម្ម ព្រៃឈើ និងទេសចរណ៍ ការកសាងធនធានមនុស្សសម្រាប់កសិកម្ម ទេសចរណ៍ ឧស្សាហកម្មពាក់ព័ន្ធ និងឧស្សាហកម្មតូច និងសិប្បកម្ម និងការសម្រួលដល់លំហូរទំនិញ ឆ្លងកាត់ព្រំដែន ប្រជាជន និងការវិនិយោគ រវាងប្រទេសទាំង៣ កម្ពុជា វៀតណាម ឡាវ ដែលជាប្រទេសភូមិផងរបងជាមួយ ក្នុងគោលដៅនៃការបង្កើតនៅព្រំដែន សន្តិភាព មិត្តភាព និងសហប្រតិបត្តិការណ៍ដែលមាន សម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ជាអ្នកផ្ដួចផ្ដើមតាំងពីឆ្នាំ ១៩៩៩។

ខ្ញុំបាទជាប្រធានអង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែនធី វី សូមគាំទ្រទាំងស្រុង នូវយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានខិតខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជិតខាងនិងក្នុងតំបន់ ទាំងក្នុងបរិបទទ្វេភាគី និងពហុភាគី ដោយមានការជឿជាក់និងផ្ដល់ទំនុកចិត្តបំផុតចំពោះរាជរដ្ឋាភិបាល បច្ចុប្បន្នដែលដឹកនាំប្រទេសជាតិ ឱ្យមានភាពរុងរឿងរីកចម្រើន ក្នុងបរិបទនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ខ្ញុំបាទ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស មេត្តាជៀសវាងនៅព័ត៌មានមិនពិត មានលក្ខណៈមួលបង្កាច់ ញុះញង់ បំពុលសង្គមពីសំណាក់ក្រុមជ្រុលនិយមមួយក្តាប់តូច ប្រើដើម្បីកេងចំណេញផ្នែកនយោបាយ ដែលជាផ្នែកមួយនៃផែនការដ៏ខ្មៅងងឹតរបស់ពួកគេ និងសូមអំពាវនាវដល់សមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានមួយម៉ាត់បំផុត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *