មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥៣ ធ្វើទស្សនកិច្ចសិក្សាការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ..!

(បាត់ដំបង) ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោ ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ផេង ធី មេបញ្ជាការ រង  នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥៣ តំណាង ឧត្តមសេនីយ៍ត្រី (កែវ សេងលន )មេបញ្ជាការ កងពលតូចថ្មើជើងលេខ៥៣.  បានអញ្ជើញជាអធិបតីក្នុងពិធីទស្សនកិច្ចសិក្សាស្តីពីការងារ កសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ នៅទីបញ្ជាការវរសេនាតូចលេខ៥៣១ ស្ថិតនៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង

ឧត្ដមសេនីយ៍ត្រី( ផេង ធី )មេបញ្ជាការ រងបានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ និងបានថ្លែងការកោតសរសើរដល់អង្គភាព ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ រង នាយសេនាធិការ កងពល បានដាក់ផែនការ ឱ្យគ្រប់អង្គភាព ធ្វើការដកបទពិសោធន៍ ពីគ្នាទៅ វិញទៅមក ពីចំណុចខ្លាំង ខ្សោយ និងបន្តខិតខំការងារកសាងអង្គភាព បង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *