រដ្ឋបាលខេត្តប៉ៃលិន ចុះអនុស្សារណៈយោគយល់គ្នាជាមួយប្រៃសនីយ៍កម្ពុជា ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល..!?

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសនីយ៍កម្ពុជា ដោយផ្តោតលើកិច្ចសហ ប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា សំដៅជំរុញការធ្វើបរិវត្តកម្មរឌីជីថល និងការផ្តសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ កាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម (ថេន សំវិសុទ្ធ) អគ្គនាយកប្រៃសនីយ៍កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នានេះ គឺជាការប្តេជ្ញាចិត្តរដ្ឋបាលខេត្តប៉ៃលិន និងប្រៃសនីយ៍កម្ពុជា ក្នុងការចូលរួមអនុវត្ត គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសចូលរួមដោះស្រាយបាននូវបញ្ហាដែលកំពុងជួបប្រទះ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាននានា និងផ្ទៀងផ្ទាត់ភាព ត្រឹម ត្រូវនៃឯកសារ ផ្តល់នូវទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការនានា។

លោកជំទាវបាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី (ហ៊ុន ម៉ាណែត )នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតសំខាន់លើរបៀប វារៈ ធានាប្រសិទ្ធភាព សមិទ្ធកម្ម និងបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅ នឹងបរិវត្ត ឧស្សាហកម្ម ទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវអភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរជូនដល់ អគ្គនាយកដ្ឋានប្រៃសនីយ៍កម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានខិតខំសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការ បម្រើសេវាជូនប្រជាពលរដ្ឋ និងរៀបចំប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការផ្តល់សេវាសាធារណៈ ដែលនឹង ដោះស្រាយ បាននូវ បញ្ហាប្រឈមនានាកន្លងមកដើម្បីធ្វើឱ្យ ដំណើរការ បំពេញបែបបទបញ្ញើប្រៃសណីយ៍ កាន់តែមានភាពឆាប់រហ័ស និងអាចគ្រប់គ្រង បាននូវហានិភ័យ នានាជាយថាហេតុស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការ ជំរុញពាណិជ្ជកម្មតាមប្រព័ន្ធ។ដោយ លោកស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *