ប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៥:៣០នាទី លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ១២,០០០,០០០៛ (ដប់ពីរលានរៀលគត់) ប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន ០៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០រៀល (បួនលានរៀលគត់) ដែលមានឈ្មោះដូចខាងក្រោម៖
១.គ្រួសារសព លោក យ៉ាប់ សារុន ទទួលមរណៈភាពកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ មានទីលំនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
២.គ្រួសារសព លោក មុត មឿន ទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានទីលំនៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
៣.គ្រួសារសព លោក ង៉ែត ចំរើន ទទួលមរណៈភាពកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ មានទីលំនៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានពាំនាំពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ ស្នងការ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពខាងលើផងដែរ ។