បន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ(ព្រហ្ម ពិ សិដ្ឋ )ជាអធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ៦នាក់ពីបទចែកចាយនិងប្រើប្រាស់គ្រឿងញៀន១០ថង់តូចត្រូវបានបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាល បានប្រាប់ថា៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួនចំនួន៦នាក់មាន
១.ឈ្មោះ ភោគ តុលា ភេទប្រុសអាយុ២០ឆ្នាំ ២.ឈ្មោះ ចាន់ មេសា ភេទប្រុសអាយុ២២ឆ្នាំ ៣.ឈ្មោះ ចិន វីរៈ ភេទប្រុសអាយុ២៨ឆ្នាំ ៤.ឈ្មោះ លី ឈី ភេទប្រុសអាយុ១៤ឆ្នាំ ៥.ឈ្មោះ វ៉ាង លៀង ភេទប្រុសអាយុ១៥ឆ្នាំ ៦.ឈ្មោះ តែន តារ៉ា ភេទប្រុសអាយុ៣០ឆ្នាំដែលរស់នៅក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងជំនាញបានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញា ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៦នាក់និងដកហូតវត្ថុតាង សង្ស័យថាជាសារធាតុញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន១០ថង់តូចដែលបង្ក្រាបកាលពីថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៤នៅចំណុចផ្សារអគារថ្មីស្ថិតភូមិ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ( ព្រហ្ម ពិសិដ្ឋ )បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់និងវត្ថុតាង ដែល សង្ស័យថា ជាសារធាតុ ញៀនត្រូវបាននាំយកធ្វើតេស្ត រកឃើញប្រើប្រាស់សាធាតុញៀនទាំង៦នាក់ក្រោយសាកសួរតាមចម្លើយសារភាព ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕