អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានជំរុញអោយ សមត្ថកិច្ចយក ចិត្តទុកដាក់ឈាន ដល់លុបបំបាត់ ទាំងស្រុងចំពោះគ្រឿងញៀន មុនបំណាច់ឆ្នាំ២០១៩នេះ

(ខេត្តបាត់ដំបង)៖លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀនបានជំរុញអោយ សមត្ថកិច្ចនៃស្នង ការខេត្តបាត់ដំបង ត្រូវយកចិត្តទុក ដាក់និងឈានដល់ ការលុបបំបាត់ឲ្យ បានទាំងស្រុងនូវ រាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿង ញៀននៅតាមក្លឹបកម្សាន្ត និងទីកន្លែងផ្សេងៗទៀត នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួនមុនបំណាច់ ឆ្នាំ២០១៩នេះ។

ការថ្លែងបែបនេះ នូវខណះដែលលោក មាស វិរិទ្ធ បានអញ្ជើញជាគណះ អធិបតីនៅក្នុងពិធី អបអរសាទរទិវាជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន (ថ្ងៃ២៦មិថុនាឆ្នាំ២០១៩)  ដែលបានប្រព្រឹត្តឡើង នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៩នេះ នៅក្នុងបរិវេណខាងមុខ សាលាខេត្តបាត់ដំបង ហើយក្នុងពិធីនេះ ក៏មានវត្តមាន មន្ត្រីសំខាន់ៗក្នុង ខេត្តជាច្រើនរូប ផងដែរក្រៅពីកង កម្លាំងសមត្ថកិច្ចទាំង ៣ប្រភេទរួមនិង សិស្សានុសិស្ស យ៉ាងច្រើនកុះករ។

នៅក្នុងពិធីដ៏វិសេសវិសាលនេះ ជាកិច្ចចាប់ផ្តើមលោក ងួន រតនៈ អភិបាលខេត្ត បាត់ដំបងបាន ឡើងអានសារលិខិត ចូលរួមរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជាដែលសម្តេច មានការនឹករលឹកដល់ បងប្អូនជនរួមជាតិទាំង អស់ដូចជាលោកយាយ លោកតាក្មួយៗ សិស្សានុសិស្សរួម និងមន្ត្រីរាជការកងកម្លាំង សមត្ថកិច្ចទាំង៣ប្រភេទ រួមនិងមានខ្លឹម សារបញ្ជាក់យ៉ាង ម៉ឺងម៉ាត់ក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយសម្តេចបានធ្វើ ការណែនាំដល់គ្រប់ ក្រសួងស្ថាប័នអង្គភាព ពាក់ព័ន្ធនិងបានអំពាវ នាវឲ្យមានការចូល រួមពីវិស័យឯកជនផ្នែក សាសនានិងគ្រប់ដៃ គូរពាក់ព័ន្ធនានាឲ្យ បន្តយកចិត្តទុកដាក់ បន្ថែមទៀតដើម្បីបន្តរក្សា ការពារដើម្បីជីវភាពដ៏សុខ ក្សេមក្សាន្តរបស់ ប្រជាពលរដ្ឋក៏ដូច ជាសុខសន្តិភាពស្ថេរភាព និងការអភិវឌ្ឍន៍របស់ ប្រទេសជាតិយើង អោយកាន់តែរីកចម្រើនឡើង។

ក្រោយបញ្ចប់សារ របស់សម្តេចក្នុងអង្គពិធី ទាំងមូលបានសាទ័រទះ ដៃកងរំពងដើម្បីជា ភាពកក់ក្តៅបំផុត ដែលសម្តេចបានផ្ញើ សារដោយមានការ យកចិត្តនិងសួរសុខ ទុក្ខដល់ជនរួមជាតិទាំង អស់ក្នុងខេត្តបាត់ដំបង។

ក្នុងឨកាសនោះដែរលោក មាស វិរិទ្ធ បានរំលឹកដល់មន្ត្រី មានសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ ថ្នាក់ត្រូវតែជៀស អោយឆ្ងាយនិង អោយបានជាដាច់ ខាតកុំពាក់ព័ន្ធ, កុំនៅពីក្រោយធ្វើជា ខ្នងបង្អែក, កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីនៃបទល្មើស គ្រឿងញៀនគ្រប់ ប្រភេទត្រូវជៀសឲ្យ ឆ្ងាយដើម្បីធ្វើយ៉ាង ណាឲ្យខ្លួនឯងស្អាត ស្អំសមជាមន្ត្រីសាធារណះ មានគោលដៅបំរើ ប្រជាជននិងការពារ សន្តិសុខសង្គម និងរដ្ឋាភិបាលស្រប ច្បាប់តែប៉ុណ្ណោះ។

លោកបន្តថានៅក្នុង ពិធីនេះដែរក្នុងនាម លោកតំណាងអោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ក៏ដូចជាលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមអំពាវនាវទៅដល់ វិស័យឯកជនអ្នកវិនិយោគ ឬអាជីវករដែលមាន មុខរបរពាក់ព័ន្ធគ្រប់ ទីកន្លែងដែលងាយ នឹងទទួលរងនូវការ ពាក់ព័ន្ធនិងបទល្មើស គ្រឿងញៀនដាច់ខាត មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន មិនត្រូវយកអាជីវកម្ម ស្របច្បាប់ឆ្លៀតឱកាស យកផលចំណេញពីការ ប្រព្រឹត្តបទល្មើសគ្រឿង ញៀនជាដាច់ខាត។

ក្នុងអង្គពិធីនេះក៏មាន គ្រឿងញៀនជាច្រើន ត្រូវបានដុតកម្ទេចចោល រួមមានថ្នាំញៀនប្រភេទ មេតំហ្វេតាមីនម្សៅសថ្លា (ម៉ាទឹកកកice) ចំនួន៣៨០,១៣ក្រាម, ប្រភេទថ្នាំគ្រាប់WY ចំនួន៥១៩,៥ក្រាម។

ក្នុងនោះដែរបើយោងតាម របាយការណ៍ពីមន្ត្រីជំនាញ នៃស្នងការខេត្តបាត់ដំបង បានបង្ហាញថាលើករណី គ្រឿងញៀននេះសមត្ថកិច្ច ជំនាញនៃស្នងការខេត្តកន្លង ទៅបានអនុវត្តតាមដីកា របស់តុលាការបានចំនួន១៥ ដីការឃាត់ខ្លួនជន សង្ស័យបានចំនួន១៥ នាក់ស្រី០នាក់,  បង្ក្រាបបទល្មើសជាក់ស្តែង ពាក់ព័ន្ធនឹងគ្រឿងញៀន បានចំនួន១៦៩ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន២៩៨នាក់ស្រី ២៤នាក់និងដកហូត វត្ថុតាងបានដូចជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (WY)ចំនួន៦១០៩៤គ្រាប់ ,គ្រឿងញៀនប្រភេទ ក្រាមពណ៌សថ្លា (ម៉ាទឹកកកICE)ចំ នួន១១១២១ក្រាម, ថ្នាំប្រភេទketamineចំនួន០,២២ក្រាម,ប្រភេទអុិចស្តាសុ ី(MCMA) ចំនួន១,០៤ក្រាម, កញ្ឆាក្រៀមចំនួន២,៤០ក្រាម, កញ្ឆាស្រស់ចំនួន៣៥៦ដើម ,រថយន្តចំនួន០៣គ្រឿង ,ម៉ួតូចំនួន៦៨គ្រឿង, ទូរស័ព្ទ ដៃចំនួន១៩៨គ្រឿង,  កាំភ្លើងចំនួន០៥ដើម ក្នុងនោះកាំភ្លើងពិត២ដើម និងគ្រាប់ចំនួន៤៣គ្រាប់ ,ដាវសាំម៉ូរ៉ៃចំនួន១៥ ដើមរួមនិងសម្ភារៈ ពាក់ព័ន្ធមួយចំនួនទៀត៕ ដោយលោក មុត ចន្ត្រា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *