(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្ត បានធ្វើការ ពិធីប្រកាសប្រធានធម្មកា និងសាសនា ខេត្តថ្មីដោយមាន ការផ្តោតសំខាន់លើការ បង្ក្រាបសង្ឃក្លែងក្លាយដើរបិណ្ទបាទតាមផ្សារ អធិករក្នុងវត្ត និងផ្ទៃក្នុងវត្តជាដើម។
មន្ត្រីសាលាខេត្តបាន ឡើងសេចក្តីប្រកាស អនុក្រឹត្យលេខ១៥៤ អនក្រ បក ចុះថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៥ យោងលិខិតលេខ ២១១៧/១៩ លស ចុះថ្ងៃទី១៣ ខែកញ្ញាឆ្មាំ២០១៩សម្រេចត្រូវតែង តាំងលោក បៀវ ថាន ជាប្រធានមន្ទីរធម្មការ និងសាសនាខេត្តថ្មីជំនួសលោក យិន យឿនប្រធានមន្ទីរធម្មកា ចាស់ត្រូវបានតែតាំង ជាជំនួយការក្រសួង ធម្មការចាប់អនុវត្តសេចក្តី ប្រកាសនេះតទៅ ដោយមានការចូលរួម លោកផ្លោក ផន រដ្ឋលេខាធិការ ប្រចាំការ តំណាងឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំង និងសិស្សានុសិស្ស ជាច្រើនរយនាក់។
ក្នុងពិធីប្រកាសចូលកាន់ មុខតំណែងថ្មីនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា លោក បៀវ ថាន ជាប្រធានមន្ទីរធម្មការ និងសាសនាខេត្តថ្មី នោះត្រូវផ្តោតចំសំខាន់ៗ ដូចជាការបង្ក្រាបសង្ឃ ក្លែងក្លាយដើរ បិណ្ទបាទតាមផ្សារ ២ អធិករក្នុងវត្ត ៣សាមគ្គីផ្ទៃក្នុងវត្ត៤ កុំឲ្យសង្ឃទូទាំងខេត្ត មិនត្រូវបង្ហោះវេស្បុក អំពីរឿងអសោជន៌ របស់សង្ឃឡើយ និងបញ្ហាគ្រឿងញៀន នៅតាមវត្តអារាមជាដើម។
លោកអ៊ុំ រាត្រីបានបញ្ជាក់ឲ្យ ដឹងទៀតថាប្រធានមន្ទីរ និងព្រះសង្ឃត្រូវពិនិត្យ និងពិចារណាពិភាគ្សាគ្នា រិះរកយុទ្ធវិធីថ្មីៗ ដើម្បីធ្វើឲ្យព្រះពុទ្ធ សាសនាកាន់តែរីក ចំរើនឡើងថែមទៀត ដូចជាការផ្សព្វផ្សាយ គោលការណ៍ គ្រឹះព្រះធម៍ ព្រះពុទ្ធសាសនា សីល សមាធិ ភាវនា អប់រំមហាជន ប្រជាជនឲ្យបានយល់ ដឹងនិងជ្រួតជ្រាប អំពីអ្វីដែលល្អនិងអ្វី ដែលអាក្រក់ វៀរចាកអំពើចាបនិង អំពើអចាយមុខផ្សេងៗជាដើម ស្គាល់គុណស្គាល់ទោស និងធ្វើឲ្យពិភពលោកទាំង មូលមានសុខសន្តិភាព។
ក្នុងនោះលោកផ្លោកផន បានមានប្រសាសន៌ ថាគ្មានសេចក្តីសុខណា ប្រសើរជាងសេចក្តីស្ងប់ ឡើយនិងម្យ៉ាងទៀត ដើម្បីពង្រឹងរចនាសម្ព័ន្ធ ដឹកនាំសង្ឃការងារ គ្រប់គ្រងវត្តអារាម ការងារពុទ្ធិកសិក្សា ការងារផ្សព្វផ្សាយ ព្រះធម៍វិន័យជាដើម។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាការងារ ព្រះពុទ្ធសាសនានៅពេល បច្ចុប្បន្ននេះត្រូវលើកកំពស់ កិត្យានុភាពព្រះ ពុទ្ធសាសនា ដែលជាសេនាធិការ របស់រដ្ឋដើម្បីពង្រឹង តួនាទីភារកិច្ចរបស់ព្រះ សង្ឈនិងវត្ត អារាមទៀតផង ព្រោះរយះពេលកន្លង មកនៅតាមវត្តអារាមនានា តែងតែមានអធិករណ៍កើត ឡើងជាញឹកញាប់ ដើម្បីរំងាប់អធិករណ៍ នេះលោកបានឲ្យមន្ទីរ ធម្មការចុះបើកវគ្គបណ្តុះបណ្តាល គ្រប់វត្តអារាមនានា ក្នុងបណ្តាស្រុកទូទាំង ខេត្តឲ្យចេះចុះបញ្ជីគណ នេយ្យឲ្យបានច្បាស់លាស់ ទើបទទួលបានលទ្ធ ផលល្អប្រសើរ។
លោកបានបានធ្វើការ ផ្តាំផ្ញើរនិងក្រើនរំ លឹកដល់ព្រះសង្ឃលោក អាចារ្យ គណៈកម្មកាវត្តទាំងអស់ មិនត្រូវឲ្យមានអធិករ ក្នុងវត្តឡើយ៕