ខេត្តព្រះវិហារ៖ ក្រោយបានឃើញដីកាបង្គាប់ឱ្យចូលខ្លួនព្រះភិក្ខុ ព្រះនាម ទឹម ហ៊ុន និមន្តបំភ្លឺស្តីពីការជាប់ចោទពីបទព្រហ្មទណ្ឌ.ចុះលេខ ១៧១៩ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ របស់ចៅក្រម (ហួរ សុខវិសាល) ចៅក្រមស៊ើបសួរ សាលាដំបូងខេត្ត ព្រះវិហារ ពាក់ព័ន្ធជុំវិញករណីរំលោភសេពសន្ថវៈ និងក្មេងស្រី ឈ្មោះ ភ.ព.ស.ឡ.ន ។
ទើបថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០២៤ វេលាម៉ោង១:០៧នាទីរសៀល ព្រះអនុគណ ស្រុកគូលែន បានស្នើសុំអញ្ជើញ លោក (ហែម ពល )ជាមេធាវីកាន់សំណុំរឿងឱ្យឈ្មោះ (ទឹម ហ៊ុន ជា)ព្រះសង្ឃគង់នៅវត្តកន្ធាយ និងក្មេងស្រីឈ្មោះ ភ.ព.ស.ឡ.ន. ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះដើម្បីជួយបកស្រាយបំភ្លឺរឿងឱ្យបានភ្លឺច្បាស់ ដើម្បីរកយុត្តិធម៌៊។
ក.បើបានប្រព្រឹត្តបទល្មើសមែនត្រូវតែផ្សឹកចេញហើយ ប្រគល់ទៅឱ្យច្បាប់សម្រាប់ផ្តន្ទាទោស តែបើ មិនបានប្រព្រឹត្តទេ គឺមិនមានទោសត្រូវផ្សឹកនោះទេ។
ខ.សេចក្តីបំភ្លឺរបស់បងស្រីជនរងគ្រោះបង្កើតបានបំភ្លឺថា ថ្ងៃកើតហេតុមិនពិតទេ ព្រោះក្នុងបន្ទប់នោះមានមនុស្សបីនាក់ គឺមាននាងខ្ញុំនិងប្អូនស្រីនាងខ្ញុំ និងមិត្តភក្តិនាងខ្ញុំម្នាក់ទៀតនៅជាប់មាត់ទ្វារនោះ និងមានមនុស្សច្រើនដល់ទៅបីគ្រួសារ ជាក្រុមជាង បានដេកលើគ្រែនៅមាត់ទ្វារនោះ ហើយចំណែកឈ្មោះ ព្រះតេជគុណ (ទឹម ហ៊ុន )មិនបានចូលបន្ទប់នោះទេ គឺលោកយកអំពូលភ្លើងទៅដាក់ឱ្យបំភ្លឺនៅមាត់ទ្វារនោះ។ នាងខ្ញុំសូមបំភ្លឺទៀតថា លោកហៅ ឪពុកនាងខ្ញុំឱ្យទៅយក មុងមកចងឱ្យពួកគាត់ ក្រោយ មក ក៏ឃើញលោកឪពុកនាង ខ្ញុំបានយកម៉ុងពីលោកគ្រូ( ទឹម ហ៊ុន) មកចងឱ្យពួកគាត់មែន លោកគ្រូ ទឹម ហ៊ុន មិនបានមកចងមុងឱ្យទេ។
គ.ហើយបើនៅលើកុដិ ដែលថារំលោភ ក្នុងបន្ទប់ដាក់សម្ភារវិញ ក៏រិតតែមិនមែនទៀត ព្រោះពេលនោះនាងខ្ញុំអង្គុយលេងទូរស័ព្ទនៅជាប់នឹងមាត់ទ្វារបន្ទប់នោះ ហើយមានលោកតា (ពៅ នឿម) ក៏នៅប្រចាំយាមសម្ភារ:ទាំងអស់នោះដែរ។ ចំណែកប្អូនស្រីនាងខ្ញុំ និងក្មេងឯទៀត ក៏នៅលេងជាមួយគ្នាលើ កុដិនោះដែរ ប៉ុន្តែមិនឃើញលោកគ្រូ( ទឹម ហ៊ុន )នៅលើកុដិនោះទេ ។
ឃ.ហើយម្យ៉ាងទៀត អ្នកដែលនៅជាប់ជាមួយប្អូនស្រីខ្ញុំជាប់ជានិច្ចច្រើនជាងគេ គឺរូបនាងខ្ញុំនេះឯង នាងខ្ញុំពិតជាបានដឹងរឿងប្អូនស្រីនាងខ្ញុំឈ្មោះ ភ.ព.ស.ឡ.ន. ច្រើនជាងគេ។
ទាក់ទងនឹងការផ្ទុះធ្លាយក្រដាស់សន្ទះព្រហ្មចារី របស់ប្អូនស្រីនាងខ្ញុំ នាងខ្ញុំជាបងស្រីក៏ធ្លាប់បានដឹង ហើយប្អូនស្រីនាងខ្ញុំបាននិយាយប្រាប់ខ្ញុំថា ធ្លាប់ដេកនៅជាមួយគ្នានឹង អាថន.អារាក់.ហើយក៏ធ្លាប់រួមរក្សជាមួយគ្នាដែរ មិនតែប៉ុណ្ណោះ រឿងនេះនាងខ្ញុំក៏ធ្លាប់បានឃើញច្បាស់ផ្ទាល់ភ្នែកទៀតផងដែរ។ អាស្រ័យហេតុនេះហើយបានជាប្អូនស្រីខ្ញុំមានសភាពធ្លុះធ្លាយក្រដាស់ព្រហ្មចារី គឺមិនមែនតែម្តងទេ គឺវាតាំងតែពីមុនពេលពួកនាងខ្ញុំមកនៅក្នុងវត្តកន្ធាយនេះម៉្លេះ គឺមិនមែនព្រះតេជគុណ ទឹម ហ៊ុន អ្នកប្រព្រឹត្តនោះទេ ។
សូមបញ្ជាក់ប្រិយមិត្ត ញាតិញោមពុទ្ធបរិស័ទទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរថា៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ បង្គាប់អោយចាប់ខ្លួន ព្រះភិក្ខុ ព្រះនាម ទឹម ហ៊ុន ដែលគង់នៅវត្ត ភ្នំកន្ធាយ ដាក់ពន្ធនាគារ ពីបទចាប់រំលោភសេពសន្ថវ:លើក្មេងស្រីឈ្មោះ ភ.ព.ស.ឡ.ន ដែលម្តាយឪពុកជនរងគ្រោះបានដាក់ពាក្យបណ្តឹងអស់ជាច្រើនខែរួចមក។
ហើយក៏ឃើញបណ្តាសារព័ត៌មានមួយចំនួនបានចុះផ្សាយថា៖ ព្រះភិក្ខុ ព្រះនាម ទឹម ហ៊ុន គង់នៅវត្តកន្ធាយ ចាប់រំលោភសេពសន្ថវ:ទៅ លើក្មេងស្រីដល់ពីនាក់ផងដែល និងបានដាក់រូបបងស្រីបង្កើតជនរងគ្រោះភ្ជាប់ជាមួយផងដែរ។
កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានជាច្រើនអង្គភាព បានចុះធ្វើសន្និសីទកាសែត តាមការស្នើសុំ ពីប្រជាពុទ្ធបរិស័ទចំណោះនៅក្នុងវត្តភ្នំកន្ធាយ ខណៈនោះដែរ បងស្រីជនរងគ្រោះ រស់នៅភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន បានបំភ្លឺនៅក្នុងព្រះវិហារវត្តកន្ធាយ ដែលមានរូបសំណាកព្រះពុទ្ធជាសាក្សី នាងខ្ញុំសូម បដិសេធ និងអះអាងសុំបំភ្លឺនៅមុខប្រជាពលរដ្ឋ និងពុទ្ធសាសនិក អោយបានជ្រាបថា នាងខ្ញុំមិនជាប់ពាក់ព័ន្ធក្នុងរឿងករណីរំលោភលើនាងខ្ញុំនោះទេ គឺជារឿងប្អូនស្រីនាងខ្ញុំទេ ហើយសារព័ត៌មានដែលបានចុះផ្សាយដាក់រូបខ្ញុំភ្ជាប់នៅព័ត៌មានខាងលើ សូមលុបរូបនាងខ្ញុំចេញវិញផង នេះបើយោងតាមការបំភ្លឺពីបងស្រីជនរងគ្រោះ នៅក្នុងវត្តភ្នំកន្ធាយផ្ទាល់ សូមពុកម៉ែបងប្អូនប្រិយមិត្ត និងជាពិសេសថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំក្រោមជាតិ ទៅទស្សនាវីដេអូ បងស្រីជនរងគ្រោះ ។ដោយលោកអ៊ុងវ៉ាន់