លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែនការងារធនធានមនុស្ស អញ្ជើញចូលរួមបើកប្រាក់ឧបត្ថម្ភមួយលើកដំបូង និងប្រាក់បូជាសព ជូនដល់គ្រួសារ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិនចំនួន ០១គ្រួសារ

ប៉ៃលិន៖ថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣០នាទី លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមបើកប្រាក់ឧបត្ថម្ភមួយលើកដំបូង និងប្រាក់បូជាសពចំនួន ៨,៧៨៦,៤០០រៀល ជូនលោកស្រី អ៊ុច សុខឃឿន ត្រូវជាប្រពន្ធសព លោកពលទោ ប៉ិល ផល្លា ជាជនពិការ អត្តលេខ HA94002436 ដែលរស់នៅ ភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកជំទាវ ឡូញ ឈាង អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយស ស.អ.ក.ខេត្តប៉ៃលិន និងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន ។
នៅក្នុងឱកាសនោះ លោកជំទាវ ឡូញ ឈាង បានចូលរួមសំណេះសំណាល និងមានមតិផ្តាំផ្ញើជាមួយគ្រួសារសពខាងលើផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *