បន្ទាយមានជ័យ៖កម្លាំងនគរបាលចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ ចំនួន១១នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួននៅក្រុងប៉ោយប៉ែតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ទោ (កែវ ដូល) អធិការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួនចំនួន១១នាក់មាន
១-ឈ្មោះ ស៊ីម ពៅ អាយុ២០ឆ្នាំ
២-ឈ្មោះ នី សុភ័ក្រ អាយុ១៧ឆ្នាំ
៣-ឈ្មោះ លន់ ឡៃគាន់ អាយុ១៥ឆ្នាំ ៤-ឈ្មោះ ម៉េង សំ អាយុ១៦ឆ្នាំ
៥-ឈ្មោះ ឆេង ចំរ៉ាត អាយុ១៧ឆ្នាំ
៦-ឈ្មោះ ណេត យួន អាយុ១៩ឆ្នាំ
៧-ឈ្មោះ សុ ខា អាយុ៤១ឆ្នាំ
៨-ឈ្មោះ វិត ឆក អាយុ២៣ឆ្នាំ
៩-ឈ្មោះ អ៊ុត រ៉ូ អាយុ២៦ឆ្នាំ
១០-ឈ្មោះ មឿង សៀកហៃ អាយុ១៧ឆ្នាំ ១១-ឈ្មោះ ខៀវ សារឿម អាយុ២៦ឆ្នាំដែលរស់នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីផ្សេងគ្នា។
១.ករណីនៅចំណុចផ្សារមង្គលឃាត់ចំនួន៨នាក់ និងករណីទី
២.ចំណុចផ្សារអគារថ្មីឃាត់ខ្លួនចំនួន៣នាក់សរុបចំនួន១១នាក់និងរឹបអូសគ្រឿងញៀនមានប្រភេទម្ស៉ៅក្រាមសថ្លាចំនួន(៤២)ថង់តូច និងគ្រឿងញៀនប្រភេទគ្រាប់ចំនួន(១៥)គ្រាប់និងសម្ភារៈប្រើប្រាស់មួយចំនួនដែលបង្ក្រាបកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ទោ( ព្រហ្ម ពិសិដ្ឋ) ជាអធិការ នគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្នុងកិច្ចចុះប្រតិបត្តិការបង្ក្រាបនេះដោយ
អនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ(សិទ្ធិឡោះ)ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីផ្សេង គ្នា ក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់និងរឹបអូសគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរត្រូវបានកសាងសមណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕