ជនសង័្សយម្នាក់និងគ្រឿងញៀនមួយចំនួនធំត្រូវបាននគរបាលក្រុងបាត់ដំបងធ្វើការស្រាវជ្រាវបន្តបង្ក្រាបបានចំនួន ១៥៩៦៥.គ្រាប់ស្មើនឹងទម្ងន់ ១៥៧១៦៩ក្រាម

បាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក( ពេជ្រសា រ៉ែន )អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការនគរបាល ក្រុងបាត់ដំបងចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងចែកចាយនៅសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង កាលពីយ់ថ្ងៃទី០៧ខែសីហា ឆ្នាំ២​០២៤ នៅចំ ណុ ច ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។លោកវរសេនីយ៍ឯក( ពេជ្រសារ៉ែន )ជា អធិការ បានប្រាប់ឲ្យដឹងថា÷ក្នុងកិច្ចចុះប្រតិបត្តិការ សមត្ថកិច្ចបង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន​ក្នុងបទល្មើសជាក់ស្ដែងនិង ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់
ឈ្មោះ{ឈួម សុខវណ្នី}{ ហៅឃ្លោក}ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំ​នៅ​បច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុ​កថ្មគោល ខេត្តបាត់ដំបងនិងរិបអូស បានថ្នាំញៀនប្រ ភេទមេតំហ្វេតាម៉ីន​ យ៉ាម៉ា​WY ចំនួន១៩៧៤គ្រាប់​ អាវុធខ្លី០១ដេីម និងសម្ភារៈពាក់ព័ន្ធ មួយចំនួនទៀត។
កិច្ចប្រតិបត្តិការនេះធ្វេីឡេីងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​( ដាញ់ អេង​ ប៊ុន​ចាន់​) ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ហេីយលោក វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិ​ការនគរ បាលក្រុងបាត់​ដំបង​ដឹកនាំកម្លាំងបង្រ្កាប​មកដល់ ពេលនេះជនសង័្សយកំពុងស្ថិតក្នុងនិតិវិធីនៃសាកសួរស្រាវជ្រាវនៅក្នុងរង្វង់ដៃសមត្ថកិច្ចនៅឡេីយ ។
សូមបញ្ជាក់ថា÷រហូតមកដល់ថ្ងៃទី ៨.ខែសីហា ឆ្នាំ ២០២៤.សមត្ថកិច្ចបន្តនីតិវិធីដកហូតគ្រឿងញៀនបន្ថែមទៀតរហូតដល់​ ចំនួន​ ១៥,៩៦៥គ្រាប់ ស្មេីនឹងទម្ងន់​១៥៧១,៦៩ក្រាម៖ដោយបានការសម្របសម្រួលលេី​នីតិវិធីពីឯកឧត្តម​(កែវ​ សុជាតិ​ )ព្រះរា​ជអាជ្ញានៃអ​យ្យការអមសាលា​ដំ​បូង​ខេត្តបា​ត់​ដំ​បង​ សមត្ថកិច្ចន​គរបាលក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ (ដាញ់ អេង​ ប៊ុន​ចាន់​ )ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលក្រុងបាត់​ដំបង​ដឹកនាំ ផ្ទាល់ដោយ លោកវ រៈសេនីយ៍ឯក(ពេជ្រសារ៉ែន) ជាអធិការ បន្តប្រតិបត្តិការដកហូតថ្នាំញៀនបន្ថែមទៀតសរុប​ទាងអស់​ចំនួន​១៥៩,៦៥​គ្រាប់​ ស្មេីនឹងទម្ងន់​១៥៧​១,​៦៩ក្រាមបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើសមត្ថកិច្ចកំពុងកសាងរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *