លោកឧត្តមសេនីយ៍ត្រី អេង លីហួរ អញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តរបស់គណ:កម្មការចំពោះកិច្ចរាជរដ្ឋាភិបាល ស្តីពីការត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា

បន្ទាយមានជ័យ: ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ វេលាម៉ោង៨:៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោកអធិការនគរបាលក្រុង/ស្រុកទាំង៥ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ អញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តរបស់គណ:កម្មការចំពោះកិច្ចរាជរដ្ឋាភិបាល ស្តីពីការត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានក្រុមការងារទី២ និងជាអនុប្រធានគណ:កម្មការចំពោះកិច្ច លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ អភិបាលរងខេត្តឧត្តរមានជ័យ អភិបាលរងខេត្តព្រះវិហ៊ារ ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធជាច្រើនរូប។

គោលបំណងកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅតាមបណ្តាច្រកទ្វារព្រំដែន។ ពង្រឹងការគ្រប់គ្រងស្ថិតិ និងលំហូរពលករចេញ-ចូលឆ្លងកាត់ព្រំដែនឱ្យបានច្បាស់លាស់ ព្រមទាំង ខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើង។

ឯកឧត្តម សៀក សុជាតិ ក៏បានឲ្យតំណាងខេត្ត និង ស្ថាប័នពាក់ព័ន្ធនីមួយៗ ឡើងមានមតិអំពីបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារកន្លងមក យកមកពិភាក្សា ដោះស្រាយរួមគ្នា៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *