កងកម្លាំងនគរបាលជាតិត្រៀមខ្លួនរួចជាស្រេចការ ពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណ ភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនៅកម្ពុជា

បាត់ដំបង÷នៅព្រឹកថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០២៤ អំឡុងពេលគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងបរិ វេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង បានថ្លែងទៅ កាន់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋានដែលកំ ពុងមានវត្តមាននៅទីនេះថា កងកម្លាំងនគរបាលជាតិនៅទីនេះ​ ត្រៀមខ្លួនរួចជាស្រេចនិងប្តេជ្ញាការការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាព​ទឹកដីនិងការពារឱ្យបានដាច់ខាតនូវ រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងដោយការបោះឆ្នោតដោយប្រជាពលរដ្ឋនៅកម្ពុជា ។

លោកបានបញ្ជាក់ថាចាប់ពីពេលនេះតទៅកងកម្លាំងនគរបាលនៅគ្រប់អង្គភាពចំណុះស្នងការដ្ឋានត្រៀម​លក្ខណៈគ្រប់គ្រាន់ទាំងមធ្យោបាយ សម្ភារៈគ្រឿងបំពាក់ ចេញប្រតិបត្តិការ ២៤ម៉ោងលើ២៤ម៉ោង នៅ​ពេលទទួលបាននូវបទបញ្ជារបស់ឯកឧត្តម នាយឧត្តម​ សេនីយ៍ អគ្គស្នងការនគរបាលជាតិ ហើយប្តេជ្ញាប្រឆាំងដាច់ខាតចំពោះឧបាយកលញុះញង់បង្កចលាចល បង្ករអស្ថិរភាពក្នុងសង្គម ដើម្បីរក្សាបាននូវសេចក្តីសុខក្រេមក្សាន្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *