(ខេត្តបន្ទាយមានជ័យ)៖ នគរបាលខេត្ត បន្ទាយមានជ័យ ហ្វឹកហាត់បាញ់គ្រាប់ពិត ដើម្បីពង្រឹងកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋនៅ ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលប្រចាំប ញ្ជារថ្លែងថាផែនការងារ ធនធានមនុស្ស ការិយាល័យបណ្តុះបណ្តាល នៃស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យ បានធ្វើការបាញ់គ្រាប់ពិត នៅព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រដាប់ទៅដោយ អាវុធAK47 B40 អាវុធខ្លី ចំនួនជិត១.០០០ នាក់មកពីការិយាល័យ ជំនាញនៃស្នងការដ្ឋាន នគរបាលខេត្ត មកពីអធិការដ្ឋាន នគរបាលស្រុកក្រុង ទាំង៩និងមកពីបញ្ជាការដ្ឋាន នគរបាលការពារព្រំដែនគោក វរសេនាតូចទាំង៤នៅ បណ្តោយព្រំដែនកម្ពុជា ។
ហើយបានអនុវត្តជាក់ស្តែង ពីវគ្គបំប៉នជំនាញលំហាត់ របៀបប្រឆាំងបាតុកម្មនិងហាត់ បាញ់គ្រាប់ពិតនៅទីលានបាញ់ គ្រាប់ពិតភ្នំកងវ៉ានា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យបានថ្លែងថា ការអនុវត្តជាក់ ស្តែងបន្ទាប់ពីអនុទ្ទសនាម ទ្រឹស្តីនេះក្នុងវគ្គបំប៉នជំនាញ លំហាត់របៀបប្រឆាំងបាតុកម្ម និងហាត់បាញ់ គ្រាប់ពិតនេះ ធ្វើឡើងពេលដែលកង នគរបាលខេត្តបានចូល រួមក្នុងយុទ្ធដំណើរហ្វឹកហាត់ រយៈពេល១ ថ្ងៃរួមគ្នាជាទ្រង់ទ្រាយធំក្នុង នោះមានកម្លាំងរាប់រយពាន់ នាក់នេះរួមមានកម្លាំងប្រយុទ្ធ នៃកងទ័ពរបស់ កងពលតូចថ្មើរជើងលេខ៥១ របស់តំបន់ប្រតិបត្តិការ សឹករងខេត្តកងរាជអាវុធហត្ថ កងនគរបាលនោះ ដែលបានធ្វើពីទៀបភ្លឺ រហូតដល់ព្រឹកថ្ងៃទី ១ខែវិច្ឆិកាឆ្នាំ២០១៩ ។
លោកឧត្តមសេនីយ៍ទោអាត់ ខែម ថ្លែងបន្តថាការហ្វឹក ហាតនេះដើម្បីបង្កើនការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាព នៅផ្ទៃក្នុងភូមិសាស្ត្រខេត្ត ក៏ដូចនៅបណ្តោយព្រំដែន កម្ពុជា ថៃតាំងពីអំឡុង ពិធីអបអរខួប១៥ឆ្នាំ នៃការគ្រងរាជសម្បត្តិ របស់ព្រះករុណាព្រះបាទ បរមនាថនរោត្តម សីហមុនី ពិធីបុណ្យអុំទូក បណ្តែតប្រទីប ថ្នាក់ខេត្តតាំងពីថ្ងៃទី ២៩ និង៣០ខែតុលា និងពីធីអកអំបុក សំពះព្រះខែ សម្រក់ទានជ័យផ្សង ទឹកភ្លៀងថ្ងៃទី១១ខែវិច្ឆិកា និងឱកាសបុណ្យ ឯករាជ្យជាតិ៩វិច្ឆិកាឆ្នាំ ២០១៩ និងក្នុងឱកាសព្រះរាជពិធី បុណ្យអំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនៅថ្នាក់ ជាតិតទៅមុខដូច ដែលបានទទួលផែន ការនិងការទទួលខុស ត្រូវចំពោះបទបញ្ជារនិង តួនាទីភារកិច្ចផងដែរ។
ជាងនេះទៅទៀត សកម្មភាពនេះ ក៏ជាការប្តេជ្ញានិង ត្រៀមខ្លួនជាស្រេចដើម្បី អនុវត្តដីកាចាប់ខ្លួនក្រុមឧទ្ទាម ក្រុមប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ក្រុមប្រមាថព្រះមហាក្សត្រ និងប៉ុនប៉ងបំផ្លាញ សុខសន្តិភាពនៅក្នុងខេត្ត ក៏ដូចក្នុងប្រទេសផងដែរ ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថា កងកម្លាំងមានកតព្វកិច្ច អនុវត្តបទបញ្ជាប្រមុខ រាជរដ្ឋាភិបាល និងថ្នាក់លើរបស់ខ្លួន ដើម្បីការពារប្រ ជាពលរដ្ឋ ជាតិ សាសនា ព្រះមហាក្សត្រនិងរាជ រដ្ឋាភិបាលស្របច្បាប់ជាដើម ។
បន្ថែមលើនោះ កងកម្លាំងក៏បន្តបង្កើន កិច្ចឃ្លាំមើល ការពារសន្តិសុខ សន្តិភាពនៅច្រក ព្រំដែនអន្តរជាតិ ច្រកព្រំដែនតំបន់និង ច្រករបៀងកម្ពុជា ថៃក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យពីពេល នេះរហូតដល់ថ្ងៃ ទី៩វិច្ឆិកាឆ្នាំ២០១៩ និងពេលក្រោយៗទៀត ។
ហេតុដូច្នេះ លោកស្នងការបានថ្លែង ចំហរថាពេលឭស្នូរគ្រាប់ បាញ់និងឃើញកងកម្លាំង ចល័តតាមដង ផ្លូវនិងកាត់ស្រុកភូមិ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងឡាយ មេត្តាកុំមានការព្រួយ បារម្ភ ភ័យខ្លាច ធ្វើអ្វីឲ្យសោះ ៕