លោក ឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តំណាង នាំយក ក្តាមឈូស អង្ករ ទឹកក្រូច ទឹកសុទ្ធ ទៅចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពក្រុមគ្រួសារ លោក ហម សាវង្សង

បន្ទាយមានជ័យ : ថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤​ លោក ឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោក វរសេនីយ៍ទោ សោម សារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា    នាំយក ក្តាមឈូស ១  អង្ករ ចំនួន ២០០គីឡូក្រាម ទឹកក្រូច១០កេស ទឹកសុទ្ធ ២០យួរ ចូលរួមរំលែកទុក្ខក្នុងពិធី បុណ្យ
សព​ លោកយាយ ឈ្មោះ ហម សូត្រ អាយុ ៨៣ឆ្នាំ ត្រូវជាម្តាយបង្កើតលោក ហម សាវង្ស នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ   ដែលបានទទួល មរណ:ភាព នៅថ្ងៃទី១៣ ខែ សីហា  ឆ្នាំ២០២៤  ដោយរោគគាពាធ ។ សរុបថវិកា ២.០០០.០០០ រៀល ។

​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំនេះ លោក វរសេនីយ៍ទោ សោម សារុន ចូលរួមរំលែក​មរណទុក្ខ​ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ  ដល់ក្រុម​គ្រួសារ​ ដោយមាន​សេចក្ដី​ក្ដុកក្ដួល​ និង​សោកស្ដាយ​ជា​អនេក​ ។​ សូម​សម្តែង​នូវ​ក្តី​សោក​ស្តាយស្រណោះ​អាឡោះអាល័យ​យ៉ាង​ក្រៃ​លែង​ ចំពោះ​ការ​បាត់បង់​រូប​លោកយាយ ដែល​ជា​ការ​បាត់បង់​​ លោកយាយ​ ប្រកបដោយ​ព្រហ្ម​វិហារធម៌​   សូម​បួងសួង​ឧទ្ទិស​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​ ជួយ​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​ លោកយាយ សូម​ឆាប់​បាន​យោន​យកកំណើត​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

លោក ហម សារង្ស តំណាងឱ្យ ក្រុមគ្រួសារនៃសព ក៏សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅទឹកចិត្ត មិនអាចកាត់ថ្លៃបាននូវការយកចិត្តទុក្ខដាក់មកលើក្រុមគ្រួសារនៃសព និងសូមគោរពជូនពរ ពុទ្ធពរ ៤ ប្រការ គឺ អាយុវណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *