ឯកឧត្ដម អ៊ូ វណ្ណា ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដល់មណ្ឌលកុមារកំព្រា វិសាខា នៃក្ដីសង្ឃឹមវត្តខ្ចាស់

បន្ទាយមានជ័យ ៖ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្ដម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលមណ្ឌលកុមារកំព្រា វិសាខា នៃក្ដីសង្ឃឹមវត្តខ្ចាស់ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររបស់មណ្ឌលកុមារកំព្រា វិសាខា នៃក្ដីសង្ឃឹមវត្តខ្ចាស់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា ក៏បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី រួមមាន ៖ រថយន្ត ចំនួន ១គ្រឿង, អង្ករ ចំនួន ១តោន, មី ចំនួន ១០កេស, ទឹកបរិសុទ្ធ ចំនួន ១០កេស, ទឹកក្រូច ចំនួន ១០កេស, ទឹកដោះគោ ចំនួន ៣០កេស និងសម្ភារសិក្សាមួយចំនួន ប្រគល់ជូនដល់មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់។ ក្នុងនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានឧបត្ថម្ភថវិកាដល់កុមារកំព្រាក្នុងមណ្ឌល ចំនួន ៧១នាក់ ដោយក្នុងម្នាក់ៗថវិកា ចំនួន ៤ម៉ឺនរៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *