លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ អញ្ជើញ​ចូលរួម​ក្នុងពិធីប្រកាស ប្រធានកិត្តិយស គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​កំពង់ស្ពឺ​ និងអបអរសាទរ​ខួបលើកទី១៧ ទិវាអត្តីតយុទ្ធជន ២១ មិថុនា ២០២៤​

កំពង់ស្ពឺ ៖​ នារសៀលថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ មានពិធីប្រកាសប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ខេត្តកំពង់ស្ពឺ និង អបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជន ២១ មិថុនា ២០២៤​ ស្ថិតក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧ​ត្តម នាយឧត្តមសេ​នី​យ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេ​សរដ្ឋមន្រ្តី អនុប្រ​ធាន និ​ង​ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម យឹម សុខុម ប្រធានក្រុ​មប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិ​បាល នៃគណៈអភិបាលខេត្ត មានការអញ្ជើ​ញចូលរួមពី ឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត លោក​មេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​៣ប្រភេទ​ លោក អភិបាលក្រុង /ស្រុក លោក មេឃុំ លោកអធិការ ក្រុង/ស្រុកទាំង ៩ លោកនាយប៉ុស្តិ៍ ទាំ​ង៨៨ និងមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺជាច្រេីនរូបទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *