មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់

បាត់ដំបង​៖កាលពីយប់ថ្ងៃទី១២ ខែសីហា​ ឆ្នាំ២​០​២ ៤វេលាម៉ោង​០៤និង​០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣​ខែ​សីហាឆ្នាំ២០២៤​នៅចំណុចខារ៉ាអូខេមួយកន្លែងស្ថិតក្នុងភូមិដំណាក់​ហ្លួង​ សង្កាត់វត្តគរ​ ក្រុងបាត់ដំបង​ តាម​ បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ​បង​កម្លាំងនគរបាលក្នុងផែនការងារប្រឆាំងគ្រឿង​ញៀន​ បានចុះបង្រ្កាបករណី ជួញដូរ​ សម្រួលឱ្យប្រេីប្រាស់​និង​ប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងបានឃា​ត់ខ្លួនមនុស្ស​ស្រីប្រុសបានចំ​នួន០៩នាក់។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន Ketamen ចំនួន ០១ថង់​ និងសម្ភារ:ពាក់ព័ន្ធមួយចំនួន។

ពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ទៅ​ កាន់សាលាដំបូងខេត្តបាត់ដំបងដេីម្បីអនុវត្តតាមនីតិវិធី​ ច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *