ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស់តែងតាំងមុខតំណែង អធិការនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកអនុសេនីយ៍ឯក ចាន់ ថានូ អតីតជាអធិការរង បច្ចុប្បន្នត្រូវបានតែងតាំងជា អធិការនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ជំនួសលោកវរសេនីយ៍ឯក ប៉ាង ហៀង អតីតអធិការដែលបានចូលនិវត្តន៍។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសា លាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានការអញ្ជើញចូលរួមពី លោកអ៊ួច រ៉េត ប្រធានក្រុមប្រឹក្សាស្រុក លោក ញឹក សារ៉ែន អភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡ និងមាន លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយនាយរងការិ យាល័យ លោកអធិការស្រុក ពាក់ព័ន្ធនាយផ្នែក នាយប៉ុស្តិ៍រដ្ឋបាលនិងមន្រ្តីផ្សេងទៀតជាច្រើនរូប៕